ផ្សារហ៊ុននៅតំបន់អាស៊ីធ្លាក់ថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ ខណៈតម្លៃប្រេងឆៅធ្លាក់ចុះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាស៊ីបានធ្លាក់ថ្លៃ នៅថ្ងៃព្រហស្បតិ៍នេះ ខណៈអ្នកវិនិយោគបានវាយតម្លៃ សេចក្តីថ្លែងការណ៍គោលនយោបាយរបស់ធនាគារកណ្តាលអាមេរិកថា ជាសញ្ញាមួយបង្ហាញពីអត្រាការប្រាក់ដ៏ខ្ពស់ សម្រាប់រយៈពេលយូរទៅមុខ។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក ដ៏ធំបំផុតរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុន (.MIAPJ0000PUS) បានធ្លាក់ថ្លៃចុះ០,៦ភាគរយ។

សន្ទស្សន៍ផ្សារហ៊ុនហុងកុង (Hong Kong benchmark) បានធ្លាក់ថ្លៃចុះ០,៦% ខណៈផ្សារហ៊ុន Nikkei (.N225) របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ១%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ភាគហ៊ុនសំខាន់ៗ របស់សហរដ្ឋអាមេរិក ក៏បានធ្លាក់ថ្លៃចុះផងដែរ។  តួយ៉ាង ភាគហ៊ុន U.S. stock futures និងភាគហ៊ុន S&P 500 e-minis បានធ្លាក់ថ្លៃចុះ០,២% នៅពេលព្រឹកម៉ោងក្នុងតំបន់អាស៊ី។

សន្ទស្សន៍ប្រាក់ដុល្លារអាមេរិក បានងើបឡើង០,៤% ដល់កម្រិតខ្ពស់បំផុតគិតចាប់តាំងពីថ្ងៃទី៩ ខែមីនា ខណៈពេលដែលផលប័ត្ររតនាគាររយៈពេល២ឆ្នាំ បានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល១៧ឆ្នាំ។

ឥឡូវនេះ ក្រុមវិនិយោគិនកំពុងរង់ចាំ ការសម្រេចចិត្តគោលនយោបាយរូបិយវត្ថុ នៅថ្ងៃព្រហស្បតិ៍នេះ ពីធនាគារកណ្តាលរបស់ប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន និងតៃវ៉ាន់ ព្រមទាំងធនាគារកណ្តាលអង់គ្លេសផងដែរ។

ទន្ទឹមគ្នានោះ តម្លៃថាមពលបានធ្លាក់ចុះ នៅថ្ងៃព្រហស្បតិ៍នេះ។ ជាក់ស្តែង តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ០,៥% ដល់៨៩,២១ដុល្លារ ក្នុងមួយបារ៉ែល។ រីឯតម្លៃប្រេងឆៅ Brent បានធ្លាក់ចុះដល់៩៣,១២ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here