តម្លៃហាងឆេងមាសធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃព្រហស្បតិ៍នេះ ខណៈប្រាក់ដុល្លារងើបឡើងថ្លៃ បន្ទាប់ពីធនាគារកណ្តាលអាមេរិក(Fed) បានផ្តល់សញ្ញានៃការដំឡើងអត្រាការប្រាក់មួយផ្សេងទៀតនៅឆ្នាំនេះ និងគោលនយោបាយរូបិយវត្ថុកាន់តែតឹងតែងរហូតដល់ឆ្នាំ២០២៤។

តម្លៃមាស Spot gold បានធ្លាក់ចុះ០,៣% ដល់១៩២៤,៦៨ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង 0059 GMT ខណៈពេលដែលតម្លៃមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានធ្លាក់ចុះ១,១% ដល់១៩៤៤,៩០ដុល្លារក្នុងមួយអោន។

កាលពីថ្ងៃពុធ តម្លៃមាស Spot gold បានហក់ឡើងដល់កម្រិតខ្ពស់បំផុត គិតចាប់តាំងពីថ្ងៃទី១ ខែកញ្ញា មុនពេលដែលធនាគារ Fed របស់សហរដ្ឋអាមេរិកបានកែប្រែការព្យាករណ៍សេដ្ឋកិច្ចរបស់ខ្លួន ជាមួយនឹងការព្រមានអំពីការដំឡើងអត្រាការប្រាក់នាពេលខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានងើបឡើង០,៤% ដល់កម្រិតខ្ពស់បំផុតគិតចាប់តាំងពីថ្ងៃទី៩ ខែមីនា ខណៈពេលដែលផលប័ត្ររតនាគាររយៈពេល២ឆ្នាំបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល១៧ឆ្នាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុន SPDR Gold Trust ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោកបានរាយការណ៍ថា ការកាន់កាប់មាសរបស់ក្រុមហ៊ុននេះបានធ្លាក់ចុះ០,១% មកនៅត្រឹម៨៧៨,២៥តោនកាលពីថ្ងៃពុធម្សិលមិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here