ក្រុមហ៊ុនHyundaiរបស់កូរ៉េខាងត្បូងវ៉ាដាច់ក្រុមហ៊ុនចិននៅទីផ្សារប្រទេសឥណ្ឌូនេស៊ី

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុន Hyundai Motor Group បានអះអាងថា ខ្លួនបានឈរនៅលើកំពូលតារាង នៃការលក់រថយន្តអគ្គិសនី នៅក្នុងទីផ្សារឥណ្ឌូនេស៊ី ដែលជាប្រទេសមានចំនួនប្រជាជនច្រើនជាងគេទី៤ ។

ក្រុមហ៊ុនបានលក់រថយន្ត EV សរុបចំនួន៣.៩១៣គ្រឿង និងបានប្រកាសចំណែកទីផ្សារ៥៦,៥% នៅប្រទេសឥណ្ឌូនេស៊ី គិតត្រឹមខែកក្កដា។ ជាក់ស្តែង រថយន្តអគ្គិសនីដំបូងគេ របស់ក្រុមហ៊ុនប្រភេទ Ioniq 5 មានការលក់ដាច់ខ្លាំងរហូតដល់ទៅ៣.៨១៩គ្រឿង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

Ioniq 5 គឺជារថយន្ត EV ដំបូងគេដែលផលិតនៅរោងចក្រក្នុងប្រទេសឥណ្ឌូនេស៊ី ហើយបានចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្ម ក្នុងខែមីនា ឆ្នាំ២០២២។ នេះបើយោងតាមក្រុមហ៊ុន Hyundai ។

លើសពីនេះ ក្រុមហ៊ុន Hyundai បានវ៉ាដាច់ក្រុមហ៊ុនផលិតរថយន្តមកពីប្រទេសចិន Wuling Motors  ដែលសម្រេចបានការលក់រថយន្ត EV ដាច់ជាងគេបំផុតលេខ១ នៅក្នុងទីផ្សារប្រទេសឥណ្ឌូនេស៊ីកាលពីឆ្នាំមុន។

ក្នុងអំឡុងពេលប្រារព្ធពិធីអបអរសាទរ ការសាងសង់រោងចក្រផលិតរថយន្ត នៅប្រទេសឥណ្ឌូនេស៊ី នៅទីក្រុង Bekasi ដែលធ្វើឡើងក្នុងខែដដែលនោះ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានថ្លែងថា “រថយន្តIoniq5 នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខា​ន់មួយ ក្នុងការអភិវឌ្ឍទីផ្សារ EV របស់ប្រទេសយើង”។

ដើម្បីពន្លឿនយុទ្ធសាស្រ្តអគ្គិសនី ​ភាវូបនីយកម្ម​របស់ខ្លួន ក្រុមហ៊ុន Hyundai គ្រោងនឹងពង្រីកទីតាំងរបស់ខ្លួនបន្ថែមទៀត នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសកំពុងរីកចម្រើនដ៏កំពូលមួយ និងជាប្រទេសមានមហិច្ឆិតា ចង់ក្លាយជាមជ្ឈមណ្ឌល EV របស់តំបន់អាស៊ាន ដោយប្រើប្រាស់សារធាតុនី កែលដ៏សម្បូរបែបនៅក្នុងស្រុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here