ទំនុកចិត្តរបស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានក្នុងសហរដ្ឋអាមេរិកធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន

ដោយៈ តែម សុខុម

ញូវយ៉ក: ទំនុកចិត្តរបស់បណ្ដាក្រុមហ៊ុនសាងសង់លំនៅឋានក្នុងសហរដ្ឋអាមេរិក បានធ្លាក់ចុះ២ខែជាប់គ្នាក្នុងខែកញ្ញា ដោយសុទិដ្ឋិនិយមចំពោះទីផ្សារ បានធ្លាក់ចុះដល់កម្រិតទាបបំផុត មិនធ្លាប់មានចាប់តាំងពីខែមេសា ខណៈអត្រាការប្រាក់ខ្ពស់ បានកាត់បន្ថយលទ្ធភាពរបស់អ្នកទិញផ្ទះ។

សន្ទស្សន៍សុទិដ្ឋិនិយមរបស់សមាគម ក្រុមហ៊ុនសាងសង់លំនៅឋានទូទាំងប្រទេស (National Association of Home Builders) បានធ្លាក់ចុះ៤៥%ក្នុងខែនេះ បើធៀបនឹង៥០%ក្នុងខែសីហា ជាពេលដែលសុទិដ្ឋិនិយមរបស់ក្រុមហ៊ុនសាងសង់ បានធ្លាក់ចុះជាលើកដំបូងចាប់តាំងពីខែធ្នូ ចុងឆ្នាំ២០២២។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៨ ខែកញ្ញា ឱ្យដឹងថា ការធ្លាក់ចុះនូវសុទិដ្ឋិនិយមនេះ កើតមានឡើង ស្របពេលចំនួនអ្នកទិញលំនៅឋានធ្លាក់ចុះ។ ទំនុកចិត្តនេះគឺទាបជាងការស្ទង់មតិ របស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបង្ហាញពីការរំពឹងទុកជាមធ្យម ក្នុងចំណោមក្រុមអ្នកជំនាញសេដ្ឋកិច្ច ក្នុងរង្វង់៥០%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយម្ចាស់ផ្ទះរារែកក្នុងការលក់ផ្ទះ ដោយសារតែអត្រាការប្រាក់ហក់ឡើងខ្ពស់ ទីផ្សារអ្នកសាងសង់ផ្ទះ បានបង្ហាញសញ្ញានៃការងើបឡើងវិញអំឡុងឆមាសទី១ ដើមឆ្នាំ២០២៣ ខណៈតម្រូវការសាងសង់ផ្ទះថ្មីបានកើនឡើង។

ទោះជាយ៉ាងណា ទិន្នន័យចុងក្រោយបង្អស់បង្ហាញថា ការងើបឡើងវិញបានថមថយទៅវិញ។

ចាប់តាំងពីធនាគារកណ្ដាលអាមេរិក (Federal Reserve) បានចាប់ផ្តើមដំឡើងអត្រាការប្រាក់ ក្នុងខែមីនា ឆ្នាំ២០២២ អត្រាការប្រាក់លើកម្ចីទិញផ្ទះបានកើនឡើង ហើយបានរក្សាអត្រាលើសពី៧%ចាប់តាំងពីដើមខែសីហា ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីឆ្នាំ២០២២។

ក្ដីរំពឹងចំពោះការលក់ ក្នុងចំណោមក្រុមហ៊ុនសាងសង់ផ្ទះ បានធ្លាក់ចុះក្នុងខែកញ្ញា ស្របពេលថ្លៃលំនៅឋានធ្លាក់ចុះទាប ជាមួយនឹងទស្សនវិស័យរយៈពេល៦ខែ សម្រាប់ការលក់ផ្ទះធ្លាក់ចុះពី៥៥%ក្នុងខែសីហា មកនៅត្រឹម៤៩%ក្នុងខែកញ្ញា។ ក្រុមហ៊ុនសាងសង់៣២%បានបញ្ចុះថ្លៃក្នុងខែកញ្ញា ដែលជាតួលេខខ្ពស់បំផុត មិនធ្លាប់មានចាប់តាំងពីខែធ្នូ ឆ្នាំ២០២២៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here