ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានទំហំទឹកប្រាក់ដល់ទៅ ៥០០០លានដុល្លារក្នុងរយៈពេល៩ខែ

ដោយ៖ វុទ្ធី

ភ្នំពេញ៖ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានសម្រេចបានទំហំទឹកប្រាក់ ៥.០៦០ លានដុល្លារអាមេរិក រយៈពេល៩ខែ កើនឡើង ១៦ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះបីជាមានវិបត្ដិជំងឺកូវីដ ១៩។

យោងតាមការិយាល័យជំរឿនសហរដ្ឋអាមេរិកក្នុងរយៈពេល៩ខែ នៃ ឆ្នាំ២០២០នេះ បានឱ្យដឹងថា ប្រទេសកម្ពុជា បាននាំចេញផលិតផលមានតម្លៃ ៤.៨២៨ លានដុល្លារអាមេរិក ទៅកាន់សហរដ្ឋអាមេរិក កើនឡើង ២២ ភាគរយ។

ចំណែកឯការនាំចូលពីសហរដ្ឋអាមេរិក មាន ២៣២លានដុល្លារក្នុងរយៈពេលដូចគ្នា ធ្លាក់ចុះ ៧២ ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផលិតផលនាំចេញសំខាន់របស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិករួមមានវាយនភណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ និងផលិតផលកសិកម្ម ខណៈការនាំចូលរបស់វារួមមានយានយន្ត ចំណីសត្វ និងគ្រឿងម៉ាស៊ីន។

ការនាំចេញពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងគួរឱ្យកត់សម្គាល់ ចាប់តាំងពីខែកក្កដាឆ្នាំ ២០១៦។ កម្ពុជា ទទួលបានការលើកលែងពន្ធសម្រាប់ការនាំចេញទំនិញធ្វើដំណើរ ដូចជា កាបូបស្ពាយ កាបូបដៃ និងកាបូប នៅក្រោមប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP)។

កាលពីឆ្នាំមុន ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ មានទំហំទឹកប្រាក់ ៥,៨ពាន់លានដុល្លារអាមេរិក កើនឡើង ៣៧ ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here