ការផ្គត់ផ្គង់ទឹកត្រចៀកកាំរបស់កម្ពុជា មិនទាន់ឆ្លើយតបនឹង តម្រូវការទីផ្សារនៅឡើយ

ដោយៈ គង់ សូរិយា

      ភ្នំពេញៈ បើទោះបីជាមានកំណើនសាងសង់ផ្ទះ ត្រចៀកកាំក្តី ប៉ុន្តែទឹកមាត់ត្រចៀកកាំមានតម្រូវការខ្ពស់ ដែលធ្វើឲ្យការផលិតមិនទាន់ឆ្លើយតបតាមតម្រូវការទីផ្សារនៅឡើយ។

ប្រធានសមា​គម​ត្រចៀ​កកាំ​ខ្មែរលោកស៊ុយ កុកធានបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការសា​ងសង់​ផ្ទះ​ត្រចៀក​កាំ មាន​កំណើន​គួរ​ឱ្យកត់​សម្គាល់ ប៉ុន្តែ​ដោយ​សារ​កំណើន​ នៃ​តម្រូវ​ការ​សម្បុក​ត្រចៀក​កាំ ធ្វើឱ្យ​ការ​ផ្គត់​ផ្គង់​មិន​ទាន់​អាច​បំពេញ​សេចក្តី​ត្រូវ​ការ ​របស់​ទីផ្សារ​បាន​នៅ​ឡើយទេ​។

លោកបន្តថា ក្នុង​រយៈ​ពេល​៣​ទៅ​៤ ​ចុង​ក្រោយ​នេះ នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ការ​សម្រុក​សាង​សង់​ផ្ទះ​ត្រចៀក​កាំ​ច្រើន បើ​ទោះ​បី​​ជាក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ក៏​ការ​សាង​សង់​ផ្ទះ​ត្រចៀកកាំ​​មាន​ច្រើន​ដែរ​។​លោកបន្ថែមថា “​បើទោះជា​​មាន​កំណើន​នៃ​ការចិ​ញ្ចឹម និង​សាង​សង់ផ្ទះ ​ត្រចៀក​កាំ​ច្រើន​បែប​នេះ​ក៏ដោយ តែ​យើង​នៅតែ​មិន​ទាន់​អាច​បំពេញ​តម្រូវការ​ទីផ្សារ​បាន​នៅឡើ​យ​ទេ”​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បរិមាណ​នៃ​តម្រូវការ​សម្បុក​ត្រចៀកកាំ​​ មាន​ការ​កើន​ឡើង​គួរ​ឱ្យកត់ស​ម្គាល់ ​ជាពិសេស​នៅ​ទីផ្សារ​ក្រៅ​ប្រទេស ដូចជា ក្រុង​ហុង​កុង ក៏ដូចជា​ប្រទេស​ចិន​។​

លោក​ ស៊ុយ កុក​ធាន បាន​បន្ត​ថា តម្រូវការ​សម្បុក​ត្រចៀក​កាំ​ពី​ប្រទេស​កម្ពុជា​ច្រើន​នេះ ដោយ​សារតែ​កម្ពុជា មាន​លក្ខ​ខណ្ឌ​អាកាស​ធាតុ​ល្អ ​ដោយ​សត្វ​ត្រចៀក​កាំ​នេះ វា​រស់នៅ​ក្នុង​សីតុណ្ហភា​ព​មួយ​ជាក់​លាក់​ គឺ​៣១​អង្សារ និង​មាន​ទន្លេ​បឹង​បួរ​ច្រើន រួមទាំង​ព្រៃឈើ​​ដែល​សម្បូរ​ដោយ​ចំណី​របស់​ត្រចៀក​កាំ ធ្វើឱ្យ​ផលិត​ផល​សម្បុក​ត្រចៀក​មាន​គុណ​ភាព​ល្អ​ជា​ង​ប្រទេស​មួយ​ក្នុង​តំបន់​។​

លោកបន្តថា “ប្រទេស​កម្ពុជា​យើង​ មិន​ទាន់​មាន​ការ​បំពុល​ប​រិ​យាកាស​ខ្លាំង ដូច​ស្រុក​គេ​នៅ​ឡើយ​ទេ​។ ដូច្នេះ​ប្រភព​នៃ​ចំណី​របស់​ត្រចៀ​ក​កាំ នៅ​មាន​ច្រើន ដែលជា​ហេតុ​ធ្វើ​ឱ្យ​ការ​សាង​សង់​ផ្ទះ​ត្រចៀក​កាំ​នៅ​ខេត្ត​ណា​ក៏​ទទួល​បាន​ជោគ​ជ័យ​ដែរ ​ប្រសិន​បើអ្នក​ចិញ្ចឹម គាត់​រៀបចំ​បច្ចេក​ទេស​បាន​ត្រឹម​ត្រូវ​”​៕

LEAVE A REPLY

Please enter your comment!
Please enter your name here