តើកិច្ចគាំពារវិនិយោគិនក្នុងវិស័យមូលបត្រជាការងារចម្បង និងអាទិភាពយ៉ាងដូចម្តេច?

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (​ន​.​ម​.​ក​.)​ ជា​អាជ្ញាធរ​ដែលមាន​មុខងា​រ​គ្រប់គ្រង​ត្រួតពិនិត្យ និង​អភិវឌ្ឍ​វិស័យ​មូល​ប​ត្រ ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

កិច្ច​​គាំពារ​វិនិយោគិន​ក្នុង​វិស័យ​មូល​ប​ត្រ គឺជា​ការងារ​ចម្បង និង​អាទិភាព​ដែល ន​.​ម​.​ក​. តែងតែ​យកចិត្តទុកដាក់​ខ្ពស់បំផុត​។

ច្បាប់ និង​បទ​ប្បញ្ញត្តិ​ដែលមាន​ជា​ធរមាន ​នៅក្នុង​វិស័យ​មូល​ប​ត្រ​បាន​បញ្ញត្តិ​កំណត់​នូវ​យន្តការ​ជាច្រើន ក្នុងគោលដៅ​ការពារ​វិនិយោគិន​ក្នុង​វិស័យ​មូល​ប​ត្រ ដោយ​ក្នុងនោះ​រួមមាន ការរៀបចំ​ក្រប​ខ័ណ្ឌ​គតិយុត្ត ដើម្បី​គ្រប់គ្រង និង​ត្រួតពិនិត្យ​តួអង្គ​អ្នកចូលរួម ​ក្នុង​វិស័យ​មូល​ប​ត្រ និង​ប្រភេទ​ឧបករណ៍​ហិរញ្ញវត្ថុ ​ដែល​ចាត់ទុកជា​មូល​ប​ត្រ ការបន្ត​ការត្រួត​ពិនិត្យ តាមដាន​ការធ្វើ​អាជីវកម្ម និង​ការផ្តល់​សេវាកម្ម​របស់​តួអង្គ​ទាំងអស់ ក្នុង​វិស័យ​មូល​ប​ត្រ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាន់ពេល​ជា​សាធារណៈ ​របស់​ក្រុមហ៊ុន​បោះផ្សាយ នីតិវិធី​បុននីតិសម្បទា និង​ការជម្រះបញ្ជី​ក្នុង​វិស័យ​មូល​ប​ត្រ ការផ្សព្វផ្សាយ​តាមរយៈ​យន្តការ SERC Alert ការ​ចុះ​អធិការកិច្ច ការទទួល​ពាក្យបណ្តឹង​និង​ដោះស្រាយ​វិវាទ ការស៊ើបអង្កេត និង​ការពង្រឹង​ការអនុវត្ត​ច្បាប់​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ច្បាប់ និង​បទ​ប្ប​ញ្ញ​តិ្ត​ជាច្រើន​ត្រូវបាន​រៀបចំ និង​ប្រកាស​ដាក់ឱ្យអនុវត្ត​ជា​បន្តបន្ទាប់ ដើម្បី​គ្រប់គ្រង​តួអង្គ​ក្នុង​វិស័យ​មូល​ប​ត្រ​។ មិនមាន​ក្រុមហ៊ុន ឬបុគ្គល​ណាមួយ ​ដែល​ត្រូវបាន​អនុញ្ញាត ឱ្យធ្វើ​អាជីវកម្ម ឬ​ប្រតិ​ប​តិ្ត​ការពាក់ព័ន្ធ​នឹង​វិស័យ​មូល​ប​ត្រ មុនពេល​ដែលមាន​ច្បាប់ ឬ​បទ​ប្ប​ញ្ញ​តិ្ត​គ្រប់គ្រង​ត្រឹម​ត្រូវ​នោះទេ​។

បន្ថែម​លើ​ច្បាប់​ស្តីពី​ការបោះ​ផ្សាយ ​និង​ការជួញដូរ​មូល​ប​ត្រ​មហាជន និង​អនុក្រឹត្យ​ស្តីពី​ ការអនុវត្ត​ច្បាប់ ស្តីពី​ការបោះ​ផ្សាយ និង​ការជួញដូរ​មូល​ប​ត្រ​មហាជន ន​.​ម​.​ក​. បានរៀបចំ​ប្រកាស​ជាច្រើន​ ក្នុង​គោលបំណង គ្រប់គ្រង​ប្រតិ​ប​តិ្ត​ករ​ទីផ្សារ​មូល​ប​ត្រ ប្រតិ​ប​តិ្ត​ករ​ប្រព័ន្ធ​ផាត់ទាត់ និង​ទូទាត់​មូល​ប​ត្រ ប្រតិ​ប​តិ្ត​ករ​រក្សាទុក​មូល​ប​ត្រ ក្រុមហ៊ុន និង​ភ្នាក់ងារ​ក្រុមហ៊ុន​មូល​​ប​ត្រ ក្រុមហ៊ុន​សម​ភាគី​កណ្តាល ក្រុមហ៊ុន​ឈ្មួញ​ជើងសា និង​ភ្នាក់ងារ​ជើងសា​ឧបករណ៍​និ​ស្ស​ន្ទ ក្រុមហ៊ុន​សហគ្រាស​បោះផ្សាយ​លក់​មូល​ប​ត្រ ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ ក្រុមហ៊ុន​ថែរក្សា​ទ្រព្យសម្បតិ្ត​ជំនួស តួអង្គ និង​អ្នកចូលរួម​ផ្សេងទៀត​ក្នុង​វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​របៀបរៀបរយ​ នៅក្នុង​ទីផ្សារ​មូល​ប​ត្រ និង​ជាពិសេស​ធានា​កិច្ច​គាំពារ​វិនិយោគិន​សាធារណៈ​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here