ឥណ្ឌូនេស៊ី ស្នើឱ្យសភាអនុម័តកញ្ចប់ថវិកាជាតិដល់ទៅ២១៦ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤

តែម សុខុម

ហ្សាការតា: ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ កាលពីថ្ងៃពុធ ទី១៦ សីហា បានស្នើឱ្យសភាអនុម័តកញ្ចប់ថវិកាជាតិចំនួន២១៦.២៤ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤ ដែលជាឆ្នាំចុងក្រោយនៃអាណត្តិកាន់អំណាចរបស់លោក។

លោក ចូកូ វីដូដូ បានសន្យាថានឹងការពារសេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ី ទប់ទល់នឹងបញ្ហាប្រឈមជាសកល និងធានារក្សាស្ថិរភាពតម្លៃស្បៀងអាហារឱ្យបានល្អ។

សំណើថវិកានេះគឺធំជាងកញ្ចប់ថវិកាឆ្នាំ២០២៣ ប្រមាណ៦%។ ប្រទេសឥណ្ឌូនេស៊ី ក៏បានព្យាករដែរថា ខ្លួននឹងសម្រេចបានកំណើនសេដ្ឋកិច្ច៥%នៅឆ្នាំក្រោយ ដែលទាបជាងគោលដៅកំណើន៥,៣%ក្នុងឆ្នាំ២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានាធិបតីដ៏មានប្រជាប្រិយភាពរូបនេះបានលើកឡើងថា លោកបានកំណត់គោលដៅឱនភាពថវិកាឆ្នាំ២០២៤ ឱ្យនៅត្រឹម២,២៩%នៃផលទុនជាតិសរុប (GDP) ដែលប្រហាក់ប្រហែលគ្នានឹងឱនភាពថិកា២,២៨%សម្រាប់ឆ្នាំនេះ។

ទោះជាយ៉ាងណា អ្នកជំនាញសេដ្ឋកិច្ចមួយចំនួនបានចាត់ទុកសំណើកញ្ចប់ថវិកានេះថាមានសុទិដ្ឋិនិយមខ្លាំងពេក ខណៈកំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានរំពឹងថានឹងនៅតែខ្សោយនៅឡើយសម្រាប់ឆ្នាំក្រោយ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here