ការវិនិយោគផ្ទាល់ទៅក្រៅប្រទេស ODI របស់ប្រទេសចិនមានទំហំទឹកប្រាក់ចំនួន៧៥,៤ពាន់លានដុល្លារអាមេរិក ក្នុងឆមាសទី១

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុន​គណនេយ្យ​សកលលោក Ernst & Young បានបង្ហាញថា ការវិនិយោគទៅក្រៅប្រទេសរបស់ប្រទេសចិនបានកើនឡើងជិតមួយភាគដប់នៅក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ដែលជំរុញដោយការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច។

នៅឆមាសទី១ ឆ្នាំនេះ ការវិនិយោគផ្ទាល់ទៅក្រៅប្រទេសរបស់ប្រទេសចិន ឬហៅថា ODI បានកើនឡើង៩,៦ភាគរយធៀបនឹងឆ្នាំមុនដល់៧៥,៤ពាន់លានដុល្លារអាមេរិក ដោយសារតែកំណើនដ៏ខ្លាំងក្លានៃការវិនិយោគទៅក្នុងវិស័យមិនមែនហិរញ្ញវត្ថុ។

ការវិនិយោគផ្ទាល់ទៅក្រៅប្រទេស ODI មិនមែនហិរញ្ញវត្ថុនៅក្នុងបណ្តាប្រទេស Belt and Road បានចូលរួមចំណែកចំនួន១១,៦ពាន់លានដុល្លារអាមេរិក ដែលកើនឡើង១៥,៤ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Loletta Chow ថ្នាក់ដឹកនាំសកលនៃក្រុមហ៊ុន EY China Overseas Investment Network បានមានប្រសាសន៍ថា “សន្ទុះសម្រាប់បណ្តាក្រុមហ៊ុនចិនក្នុងការវិនិយោគទៅក្រៅប្រទេសបានពង្រឹង”។

លោកស្រីបានបន្ថែមថា កំណើននេះរំពឹងថា នឹងមានល្បឿនកាន់តែលឿន ខណៈទីក្រុងប៉េកាំងបានប្រកាសពីគំនិតផ្តួចផ្តើមជាបន្តបន្ទាប់ដើម្បីជំរុញវិស័យឯកជនរបស់ប្រទេស ហើយព្រឹត្តិការណ៍ពិព័រណ៍ជាច្រើនកំពុងត្រៀមរៀបចំនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

លោកស្រីបានបញ្ជាក់ថា “ទោះជាយ៉ាងនេះក្តី ក្រុមហ៊ុននានាគួរតែរក្សាការប្រុងប្រយ័ត្នចំពោះបញ្ហាប្រឈមខាងក្រៅ ដូចជាការធ្លាក់ចុះជាបន្តបន្ទាប់នៃតម្រូវការទីផ្សារអន្តរជាតិ ការងើបឡើងវិញនៃសេដ្ឋកិច្ចសកលយឺតជាងការរំពឹងទុក ការបង្កើនការត្រួតពិនិត្យទៅលើការវិនិយោគផ្ទាល់ពីបរទេស និងការប្រែប្រួលថ្មីៗនៃអត្រាប្តូរប្រាក់  ដែលត្រូវទាមទារការយកចិត្តទុកដាក់បន្ថែមទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here