រដ្ឋមន្ត្រីកសិកម្ម: កម្ពុជាប្តេជ្ញាធានាការផ្គត់ផ្គង់អាហារប្រកបដោយសុវត្ថិភាព និងសុខភាពសម្រាប់ទាំងអស់គ្នា

ដោយ: គង់ លាងហួរ

ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានមានប្រសាសន៍នៅថ្ងៃពុធនេះថា កម្ពុជាប្តេជ្ញាធានាការផ្គត់ផ្គង់អាហារប្រកបដោយសុវត្ថិភាព និងសុខភាពល្អសម្រាប់ទាំងអស់គ្នា។

លោក​បាន​ថ្លែង​បែបនេះក្នុងសុន្ទរកថា​មួយនៅឯព្រឹត្តិការណ៍​សុវត្ថិភាព​អាហារ​ដែល​ប្រារព្ធ​ធ្វើ​ឡើងនៅ​រាជធានី​ភ្នំពេញ​ ដោយមានអ្នក​ចូលរួមប្រមាណ៣០០នាក់​ក្នុង​វិស័យ​កសិកម្ម អាហារ និង​អាហារូបត្ថម្ភ។

លោក ឌិត ទីណា បាន​ថ្លែង​ថា​ “ជំងឺ​ឆ្លង​តាម​អាហារ​គឺជា​បញ្ហា​សុខភាព​សាធារណៈ​ដ៏​សំខាន់​នៅ​កម្ពុជា ហើយយើងប្តេជ្ញាធានាថា ការផ្គត់ផ្គង់អាហាររបស់យើងមានសុវត្ថិភាព និងសុខភាពល្អសម្រាប់ប្រជាជនកម្ពុជាទាំងអស់ តាមរយៈវិធីសាស្រ្តពហុវិស័យ ដែលនឹងនាំទៅរករបបអាហារដែលមានសុវត្ថិភាព និងមានសុខភាពល្អ  ងាយស្រួលអាចរកបាន មានតម្លៃសមរម្យ  និងឆ្លើយតបទៅនឹងគ្រប់ទម្រង់នៃបញ្ហាអាហារូបត្ថម្ភ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះយ៉ាងនេះក្តី លោកបញ្ជាក់ថា ការងារនេះទាមទារឱ្យមានកិច្ចសហប្រតិបត្តិការល្អពីភាគីពាក់ព័ន្ធនានា និងមានឆន្ទៈក្នុងចំណោមភាគីពាក់ព័ន្ធរៀងៗខ្លួនក្នុងការអនុវត្តសុវត្ថិភាពចំណីអាហារ។

យោងតាមសេចក្តី​ថ្លែង​ការណ៍​សារ​ព័ត៌​មាន​ បន្ទាប់​ពី​ព្រឹត្តិការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា សុវត្ថិភាព​អាហារ​នៅ​តែ​ជា​ក្តី​បារម្ភ​ចំពោះ​សុខភាព​សាធារណៈ​យ៉ាង​សំខាន់​នៅ​កម្ពុជា។

លោកស្រី Nargiza Khodjaeva តំណាងស្តីទីរបស់អង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា បានមានប្រសាសន៍ថា សុវត្ថិភាពចំណីអាហារ អាហារូបត្ថម្ភ និងសន្តិសុខស្បៀងមិនត្រឹមតែរួមចំណែកដល់សុខភាព និងសុខុមាលភាពរបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់សេដ្ឋកិច្ចជាតិ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ៕Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here