កំណើនប្រាក់កម្ចីទិញផ្ទះនៅកូរ៉េបំបែកកំណត់ត្រាខ្ពស់បំផុតរយៈពេល៤ខែជាប់ៗគ្នា

ដោយ: គង់ លាងហួរ

សេអ៊ូល: ប្រាក់កម្ចីទិញផ្ទះនៅកូរ៉េខាងត្បូង បានហក់ឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងខែកក្កដា ដោយសារតែការកើនឡើងនៃតម្រូវការហិរញ្ញវត្ថុសម្រាប់លំនៅដ្ឋាន ខណៈទីផ្សារអចលនទ្រព្យក្នុងស្រុកបានកម្រើកឡើងវិញ។

យោងតាមរបាយការណ៍ចេញផ្សាយ ដោយធនាគារកណ្តាលកូរ៉េ (BOK) កាលពីថ្ងៃពុធបានបង្ហាញថា បរិមាណប្រាក់កម្ចីទិញផ្ទះសរុបនៅក្នុងវិស័យធនាគារ មានចំនួន១០៦៨,១ទ្រីលានវ៉ុន (៨១២,១​ពាន់លានដុល្លារ) ដែលឆ្លុះបញ្ចាំងពីការកើនឡើង ពីមួយខែទៅមួយខែ(month-to-month)ចំនួន៦ទ្រីលានវ៉ុន។

ក្រុមអ្នកវិភាគទីផ្សារជឿថា ការកើនឡើងថ្មីៗនៃប្រតិបត្តិការអាផាតម៉ិន កំពុងជំរុញមនុស្សឱ្យស្វែងរកមូលនិធិ សម្រាប់ការទិញផ្ទះ ដោយរំពឹងថា នឹងទទួលបានផលចំណេញផ្នែកហិរញ្ញវត្ថុ គួរឱ្យកត់សម្គាល់ ក្នុងករណីដែលទីផ្សារស្ទុះងើបឡើងវិញពេញលេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកYoon Ok-ja មន្ត្រីជាន់ខ្ពស់មកពីនាយកដ្ឋានទីផ្សារហិរញ្ញវត្ថុ របស់ធនាគារកណ្តាលកូរ៉េបានអះអាងថា “ប្រាក់កម្ចីទិញផ្ទះកំពុងហក់ឡើង ដោយសារតែការកើនឡើងនាពេលថ្មីៗនេះ។

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន បានរាយការណ៍ថា ការលក់អាផាតម៉ិន នៅតែបន្តកើនឡើងក្នុងឆ្នាំនេះ ដោយកើនឡើងពី៣៥.០០០យូនីតក្នុងខែមីនា រហូតដល់៣៦.០០០យូនីតក្នុងខែមិថុនា។

យោងតាមទិន្នន័យដាច់ដោយឡែក ដែលចេញផ្សាយដោយគណៈកម្មាធិការសេវាកម្មហិរញ្ញវត្ថុ (FSC) និងសេវាត្រួតពិនិត្យហិរញ្ញវត្ថុ (FSS) កាលពីថ្ងៃពុធ បានឱ្យដឹងទៀតថា បរិមាណប្រាក់កម្ចីទិញផ្ទះក្នុងវិស័យហិរញ្ញវត្ថុ បូករួមទាំងពីស្ថាប័ន មិនមែនធនាគារបានកើនឡើង៥,៤ទ្រីលានវ៉ុនក្នុងខែកក្កដា ដែលនេះ​ជា​ការ​កើន​ឡើង​សម្រាប់​ខែ​ទី​៤ជាប់​ៗគ្នាហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here