តម្លៃម្ហូបអាហារលើទីផ្សារមានការប្រែប្រួល ខណៈកម្ពុជាបានរងវិបត្តិផ្ទួនៗ

ដោយ: គង់ ម៉ាលីនណា

ភ្នំពេញ: ក្រុមអាជីវករតាមបណ្តាផ្សារនានាក្នុងរាជធានីភ្នំពេញ បានលើកឡើងស្រដៀងគ្នាថា តម្លៃម្ហូបអាហារក្នុងរយះពេល១០ថ្ងៃក្រោយនេះ ហាក់មានការប្រែប្រួលច្រើនជួនឡើងថ្លៃ និងជួនធ្លាក់ថ្លៃ។

ក្រុមអាជីវករនៅផ្សារច្បារអំពៅ ស្ថិតក្នុងខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី៤ វិច្ឆិកានេះថា តម្លៃម្ហូបអាហារសំខាន់ៗ រួមមាន បន្លែ ត្រីសាច់ ទាំងក្នុងស្រុក និងនាំចូល គឺមានការប្រែប្រួលចន្លោះពី៥០០, .០០០ ឬ២,០០០រៀលក្នុងមួយគីឡូក្រាម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមតារាងទិន្នន័យតម្លៃ និងស្តុកផលិតផលក្នុងស្រុកចាំបាច់ សម្រាប់ជីវភាពប្រចាំថ្ងៃ នៃផ្សារច្បារអំពៅបានឲ្យដឹងថា បើធៀបតម្លៃទំនិញរយះពេល១០ថ្ងៃចុងក្រោយនេះ (២៦វិច្ឆិកា០៤តុលា) សាច់ជ្រូក (៣ជាន់) ពីមុន២៥,០០០រៀល ពេលនេះចុះត្រឹម២៣,០០០រៀល។ ចំពោះសាច់គោរក្សាតម្លៃនៅដដែល គឺ៤៥.០០០រៀល ក្នុងមួយគីឡូ និងតម្លៃមាន់រស់ (ស្រែ) ២៨,០០០រៀល ក្នុងមួយគីឡូ។

ដោយឡែកតម្លៃបន្លែឯណោះវិញដូចជាត្រឡាចម្រះការ៉ុតនិងននោងតម្លៃបច្ចុប្បន្នថ្លៃ៤.០០០រៀល ក្នុងមួយគីឡូ ស្ពៃបូកគោថ្លៃ៥.០០០រៀល ត្រសក់ថ្លៃ៣.០០០រៀល និងសាឡាត់ថ្លៃ៨.០០០រៀល ក្នុងមួយគីឡូ, ស្ពៃក្រញ៉ាញ់ថ្លៃ៦,០០០រៀល និងដើមផ្កាខាត់ណាថ្លៃ១២.០០០រៀលក្នុងមួយគីឡូក្រាម។

មូលហេតុនៃការប្រែប្រួលតម្លៃទំនិញទាំងនេះ អាជីករផ្សារបានឱ្យដឹងផ្សេងគ្នាថា ដោយសារបញ្ហាទឹកជំនន់ និងមួយចំនួនទៀតបានអះអាងថា ដោយសារយកពីអ្នកបោះបន្ត ដែលនាំចូលពីប្រទេសជិតខាង។

លោក ចាន់ ហេង មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថាក្នុងកាលៈទេសៈដែលកម្ពុជាកំពុងជួបគ្រោះជំនន់ទឹកភ្លៀងធ្វើឱ្យផ្ទៃដីដាំដុះដំណាំរួមផ្សុំរងការជន់លិចនិងខូចខាតបានជះឥទ្ធិពលដល់តម្លៃទំនិញមានការប្រែប្រួល។

លោកបន្តទៀត នៅចំពោះមុខស្ថានភាពនេះ ក្រសួងកំពុងតែដោះស្រាយលើបញ្ហានេះហើយ ដែលជាដំណោះស្រាយរួម នៃការស្ដារវិស័យកសិកម្មឡើងវិញក្រោយជំនន់ទឹកភ្លៀង

LEAVE A REPLY

Please enter your comment!
Please enter your name here