ដោយ: គង់ លាងហួរ
ស៊ីដនី: ផ្សារហ៊ុននៅតំបន់អាស៊ីភាគច្រើនធ្លាក់ថ្លៃ ខណៈតម្លៃប្រាក់ដុល្លារអាមេរិកងើបឡើងខ្ពស់ នៅថ្ងៃអង្គារនេះ ហើយអ្នកវិនិយោគកំពុងរង់ចាំទិន្នន័យអតិផរណាពីប្រទេសចិន និងសហរដ្ឋអាមេរិក ដើម្បីផ្តល់នូវទស្សនវិស័យថ្មីៗស្តីពីសុខភាពនៃសេដ្ឋកិច្ចពិភពលោក។
សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ធំរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើង០,៩ភាគរយនៅថ្ងៃអង្គារនេះ បន្ទាប់ពីភាគហ៊ុនរបស់សហរដ្ឋអាមេរិកបានបញ្ចប់វគ្គជួញដូរមុនជាមួយនឹងការងើបឡើងថ្លៃតិចតួច។
ភាគហ៊ុនអូស្ត្រាលីបានងើបឡើងថ្លៃ០,៣៩ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើង០,៧២ភាគរយ។សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ហុងកុងបានធ្លាក់ថ្លៃ១,៧៣ភាគរយ ខណៈដែលសន្ទស្សន៍ blue chip CSI300 របស់ប្រទេសចិនបានធ្លាក់ថ្លៃ០,៥៤ភាគរយនៅក្នុងការជួញដូរដំបូង។
នៅសង្កាត់ផ្សារហ៊ុន Wall Street ភាគហ៊ុន Dow Jones Industrial Average បានងើបឡើង១,១៦ភាគរយ ខណៈភាគហ៊ុន S&P 500 បានងើបឡើង០,៩០ភាគរយ ហើយភាគហ៊ុន Nasdaq Composite បានងៀបឡើង០,៦១ភាគរយ។
វិនិយោគិនសកលកំពុងរង់ចាំយ៉ាងអន្ទះសារលើតួលេខអតិផរណាពីប្រទេសចិនដែលនឹងចេញផ្សាយនៅថ្ងៃពុធ និងសហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍ ដោយរំពឹងថា តួលេខនោះនឹងបង្ហាញពីភាពខុសគ្នាយ៉ាងខ្លាំងនៅក្នុងចលនាតម្លៃ ក្នុងប្រទេសមហាអំណាចទាំង២។
លើសពីនេះ តម្លៃប្រេងឆៅរបស់អាមេរិកបានកើនឡើង០,៥១ភាគរយដល់៨២,៣៦ដុល្លារក្នុងមួយបារ៉ែល។ ចំណែក ប្រេងឆៅ Brent បានកើនឡើងថ្លៃដល់៨៥,៧៣ដុល្លារក្នុងមួយបារ៉ែល៕