ការជួញដូរផ្សារហ៊ុននៅតំបន់អាស៊ីស្ថិតក្នុងភាពមិនច្បាស់លាស់មុនចេញផ្សាយទិន្នន័យអតិផរណារបស់អាមេរិក និងចិន

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការជួញដូរផ្សារហ៊ុននៅតំបន់អាស៊ី ស្ថិតក្នុងភាពមិនច្បាស់លាស់ នៅថ្ងៃចន្ទនេះ បន្ទាប់ពីរបាយការណ៍ការងារអាមេរិកបានជំរុញឱ្យសញ្ញាប័ណ្ណងើបឡើងថ្លៃ ប៉ុន្តែឧបសគ្គថ្មីអាចកើតមាននៅពេលខាងមុខ ជុំវិញតួលេខអតិផរណារបស់សហរដ្ឋអាមេរិក និងចិន។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក ដ៏ទូលំទូលាយបំផុតរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ចុះ បន្ទាប់ពីបានធ្លាក់ថ្លៃ២,៣ភាគរយកាលពីសប្តាហ៍មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកឯ ផ្សារហ៊ុនNikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃ១ភាគរយ។ ប៉ុន្តែ ផ្សារហ៊ុន S&P 500 futures បានងើបឡើងថ្លៃ០,២ភាគរយ និងផ្សារហ៊ុន Nasdaq futures បានងើបឡើង០,៣ភាគរយនៅក្នុងការជួញដូរដំបូង។

ទិន្នន័យស្តីពីតម្លៃទំនិញប្រើប្រាស់ នៅសហរដ្ឋអាមេរិក ត្រូវបានគេព្យាករNណ៍ថា អតិផរណាទូទៅនឹងអាចកើនឡើងបន្តិច ទៅដល់៣,៣ភាគរយប្រចាំឆ្នាំ ប៉ុន្តែអត្រាស្នូលសំខាន់ជាងនេះ ត្រូវបានគេមើលឃើញថា នឹងមានការថយចុះដល់៤,៧ភាគរយ។

នៅប្រទេសចិនវិញ ទីផ្សារកំពុងស្វែងរកសញ្ញាបន្ថែមទៀតនៃបរិត្តផរណា (Deflation) ដោយតម្លៃអ្នកប្រើប្រាស់ប្រចាំឆ្នាំ ត្រូវបានគេមើលឃើញថា នឹងអាចធ្លាក់ចុះប្រហែល០,៥ភាគរយ ហើយតម្លៃអ្នកផលិតអាចធ្លាក់ចុះ៤ភាគរយ។

ក្រុមអ្នកវិភាគនៅធនាគារ Goldman Sachs មើលឃើញពីហានិភ័យ​ដែល​នាំ​ឱ្យ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ (downside​ risks)​ ចំពោះតួលេខមួយផ្នែក ដោយសារតែតម្លៃរថយន្តធ្លាក់ចុះ ដែលជាលទ្ធផលមួយអាចជួយឱ្យមូលបត្របំណុល បន្តងើបឡើងថ្លៃយ៉ាងសកម្មខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here