ហាងឆេងមាសងើបឡើង ស្របពេលប្រាក់ដុល្លារអាមេរិកធ្លាក់ថ្លៃនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: មាសបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ ដោយសារប្រាក់ដុល្លារអាមេរិក និងទិន្នផលរតនាគារបានធ្លាក់ថ្លៃ បន្ទាប់ពី Fitch បានបន្ទាបចំណាត់ថ្នាក់ឥណទានរបស់អាមេរិក ដោយធ្វើឱ្យទំនុកចិត្តលើសេដ្ឋកិច្ចធ្លាក់ចុះ មុនចេញផ្សាយទិន្នន័យសំខាន់ៗក្នុងសប្តាហ៍នេះ។

តម្លៃមាស Spot Gold បានងើបឡើង០,២% ដល់១៩៤៨,៤៣ដុល្លារក្នុងមួយអោនត្រឹមម៉ោង 0122 GMT ខណៈមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានងើបឡើងថ្លៃ០,២% ដល់១៩៨៥,៦០ដុល្លារក្នុងមួយអោន។

សន្ទស្សន៍ប្រាក់ដុល្លារអាមេរិក និងទិន្នផលរតនាគាររយៈពេល១០ឆ្នាំបានធ្លាក់ថ្លៃ បន្ទាប់ពីទីភ្នាក់ងារវាយតម្លៃ Fitch បានបន្ទាបចំណាត់ថ្នាក់ឥណទានកំពូលរបស់រដ្ឋាភិបាលអាមេរិក ដោយលើកឡើងពីការធ្លាក់ចុះនៃសារពើពន្ធក្នុងរយៈពេល៣ឆ្នាំខាងមុខ និងការកើនឡើងនូវបន្ទុកបំណុលរបស់រដ្ឋាភិបាលជាទូទៅ។

មាសដែលត្រូវបានគេ កំណត់តម្លៃជាប្រាក់ដុល្លារ គឺជាការវិនិយោគដែលមានសុវត្ថិភាព ក្នុងពេលមានភាពតានតឹង និងភាពមិនប្រាកដប្រជា ខាងផ្នែកសេដ្ឋកិច្ច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែក តម្រូវការមាសរបស់ប្រទេសឥណ្ឌាក្នុងឆ្នាំ២០២៣នេះ អាចដាំក្បាលចុះ១០% បើធៀបនឹងឆ្នាំមុន ដល់កម្រិតទាបបំផុតក្នុងរយៈពេល៣ឆ្នាំ។ ក្រុមហ៊ុន SPDR Gold Trust ដែលជាមូលនិធិជួញដូរមាសដ៏ធំបំផុតរបស់ពិភពលោកបានបញ្ជាក់ថា ការកាន់កាប់មាសរបស់ខ្លួនបានធ្លាក់ចុះ០,៤% កាលពីថ្ងៃអង្គារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here