វិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា នៅតែមានសុខភាពល្អប្រសើរនៅក្នុងឆមាសទី១

ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា (NBC) ចេញផ្សាយកាលពីថ្ងៃចន្ទ បានឱ្យដឹងថា ឧស្សាហកម្មធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជាបន្តទទួលបានកំណើនប្រកបដោយសុខភាពល្អទាំងប្រាក់កម្ចី និងប្រាក់បញ្ញើនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។

របាយការណ៍បានបន្តថា ប្រាក់កម្ចីឆ្នើម  (Outstanding loans) បានហក់ឡើង១៣,៨ភាគរយដល់៥៨,៦ពាន់លានដុល្លារអាមេរិក គិតត្រឹមខែមិថុនាឆ្នាំនេះ ខណៈដែលប្រាក់បញ្ញើរបស់អតិថិជនបានកើនឡើង៦,៤ភាគរយដល់៤៤,៤ពាន់លានដុល្លារ។

កម្ចីទាំងនេះត្រូវបានផ្តល់ទៅឱ្យវិស័យសំខាន់ៗ ដូចជាពាណិជ្ជកម្មលំនៅដ្ឋានសំណង់ និងអចលនទ្រព្យកសិកម្មសណ្ឋាគារ ភោជនីយដ្ឋាន និងការផលិតជាដើម។ចំណែក ប្រាក់កម្ចីដែលមិនដំណើរការនៅតាមធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានាស្ថិតក្នុងអត្រាដែលអាចគ្រប់គ្រងបានត្រឹម៤ភាគរយ និង៣,៣ភាគរយរៀងៗគ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍បានបញ្ជាក់ទៀតថា ទ្រព្យសកម្មបច្ចុប្បន្ននៅក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុបានកើនឡើងដល់៨២,២ពាន់លានដុល្លារគិតត្រឹមខែមិថុនា ឆ្នាំ២០២៣ ពោលគឺកើនឡើង៩,៩ភាគរយធៀបនឹងខែមិថុនា ឆ្នាំ២០២២។

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា កំណើនទាំងប្រាក់កម្ចី និងប្រាក់បញ្ញើបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនុកចិត្តសាធារណៈចំពោះធនាគារ និងស្ថាប័នហិរញ្ញវត្ថុរបស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here