ភ្នំពេញ, ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣៖ ធនាគារ ហត្ថា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយរបស់ព្រះរាជាណាចក្រកម្ពុជា បានដាក់ដំណើរការជាផ្លូវការនូវប្រព័ន្ធទូទាត់អនឡាញរបស់ខ្លួន ដែលហៅកាត់ថា «HatthaPay» ក្នុងគោលដៅផ្ដល់ជូនបទពិសោធនៃការទូទាត់ទំនិញអនឡាញកាន់តែងាយស្រួល និងសុវត្ថិភាពថែមមួយកម្រិតទៀត សម្រាប់អតិថិជនមានស្រាប់ និងអតិថិជនថ្មីរបស់ខ្លួន។
ប្រព័ន្ធ HatthaPay នឹងត្រូវសមាហរណកម្មជាមួយនឹងបណ្ដាកម្មវិធី E-commerce (កម្មវិធីទិញទំនិញឬសេវាកម្មតាមអនឡាញ) ពេញនិយមទាំងអស់នៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស ដែលអាចឱ្យអតិថិជនធ្វើការបង់ប្រាក់ភ្លាមៗ និងរហ័សទាន់ចិត្ត តាមរយៈជំហានងាយៗខ្លីៗ នៅលើកម្មវិធី E-commerce របស់ពួកគេដោយផ្ទាល់ ដោយមិនចាំបាច់ធ្វើការកំណត់វិធីបង់ប្រាក់ បញ្ចូលចំនួនទឹកប្រាក់ ឬប្តូរទៅកាន់កម្មវិធីធនាគារចល័តរបស់ពួកគេដើម្បីទូទាត់ប្រាក់ឡើយ។
លោក យឹម ទិត្យា អគ្គនាយកនៃអគ្គនាយកដ្ឋានឌីជីថល របស់ ធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ «បទពិសោធនៃការប្រើប្រាស់របស់អតិថិជន គឺជាអាទិភាពទី១នៃការអភិវឌ្ឍផលិតផលធនាគារឌីជីថលរបស់យើង។ ពួកយើងបង្កើតប្រព័ន្ធ HatthaPay នេះឡើង ក្នុងគោលបំណងផ្ដល់ជូនអតិថិជននូវបទពិសោធនៃការទូទាត់ទំនិញអនឡាញ ដែលមានលក្ខណៈសាមញ្ញ រហ័ស និងសុវត្ថិភាពតាមដែលអាចធ្វើបាន តាមរយៈការសម្រួលជំហាននៃការបង់ប្រាក់ឱ្យខ្លីជាងមុន និងការកាត់បន្ថយតម្រូវការនៃការវាយបញ្ចូលព័ត៌មានដោយផ្ទាល់ពីសំណាក់អតិថិជនឱ្យស្ថិតក្នុងកម្រិតទាបបំផុត។» លោកបានបន្តទៀតថា៖ «ដើម្បីទទួលបានបទពិសោធនៃទូទាត់តាមអនឡាញនេះ អតិថិជនគ្រាន់តែមានគណនីជាមួយ Hattha Mobile ជាការស្រេច។»
សម្រាប់ការដាក់ដំណើរការ HatthaPay ដំណាក់កាលដំបូងនេះ អតិថិជនអាចធ្វើប្រតិបត្តិការនៅលើកម្មវិធីដឹកជញ្ជូនអាហារ និងគ្រឿងទេសអនឡាញធំបំផុតរបស់កម្ពុជា «Nham24» បានភ្លាមៗតាមរយៈ HatthaPay។ ដើម្បីអបអរសាទរដល់ការដាក់ដំណើរការដ៏ជោគជ័យនេះ ធនាគារ ហត្ថា មានក្ដីសោមនស្សរីករាយក្នុងការដាក់ចេញនូវកម្មវិធីប្រូម៉ូសិនផ្ដាច់មុខរយៈពេល ៣ខែ ជាមួយនឹងកម្មវិធី Nham24 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ រហូតដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ (ឬអស់កញ្ចប់ថវិកា)។ ក្នុងកំឡុងកម្មវិធីប្រូម៉ូសិននេះ ទាំងអតិថិជនថ្មី និងអតិថិជនមានស្រាប់របស់ ធនាគារ ហត្ថា នឹងទទួលបានការបញ្ចុះតម្លៃ ២ដុល្លារក្នុងមួយប្រតិបត្តិការ (ឥតដែនកំណត់) នៅលើកម្មវិធី Nham24 សម្រាប់រាល់ការចំណាយចាប់ពី ៥ដុល្លារឡើងទៅ ក្នុងការកុម្ម៉ង់់ប្រភេទអាហារ និងភេសជ្ជៈ។ ដើម្បីទទួលបានការបញ្ចុះតម្លៃ លោកអ្នកគ្រាន់តែជ្រើសរើសការទូទាត់តាមរយៈ HatthaPay នៅផ្ទាំងទូទាត់ប្រាក់ ហើយលោកអ្នកនឹងចំណេញបាន ២ដុល្លារភ្លាមៗសម្រាប់ការកុម្ម៉ង់បន្ទាប់របស់អ្នក។
ពួកយើងប្តេជ្ញាចិត្តក្នុងការបន្តអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលរបស់យើងឱ្យកាន់តែធំទូលាយជាងមុន និងផ្ដល់ជូនដំណោះស្រាយនៃការទូទាត់តាមឌីជីថលដើម្បីបម្រើដល់តម្រូវការប្រចាំថ្ងៃរបស់អតិថិជន។ ធនាគារ ហត្ថា បាននិងកំពុងធ្វើការជាមួយដៃគូ E-commerce ជាច្រើនទៀតដើម្បីរួមបញ្ចូលជាមួយប្រព័ន្ធ HatthaPay ដូច្នេះសូមរង់ចាំការប្រកាសជាផ្លូវការរបស់យើង។
ដើម្បីទាញយក Hattha Mobile សូមស្កេនទីនេះ។