ផ្សារហ៊ុននៅតំបន់អាស៊ី និងសន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានងើបឡើងថ្លៃ នៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
តូក្យូ: ផ្សារហ៊ុននៅតំបន់អាស៊ីបានងើបឡើងថ្លៃ នៅថ្ងៃអង្គារនេះ ខណៈអ្នកវិនិយោគបានចាប់ផ្តើមរកឃើញមូលហេតុបន្ថែមទៀតសម្រាប់ការលើកទឹកចិត្តលើក្តីសង្ឃឹមនៃសេដ្ឋកិច្ចពិភពលោក។

ប្រាក់ដុល្លារអាមេរិកបានងើបឡើងថ្លៃដល់កម្រិតខ្ពស់រយៈពេល៣សប្តាហ៍ធៀបនឹងប្រាក់យ៉េន ខណៈអ្នកវិនិយោគបន្តស្វែងរកភាពច្បាស់លាស់លើការកែតម្រូវនាពេលថ្មីៗនេះរបស់ធនាគារកណ្តាលជប៉ុនចំពោះការគ្រប់គ្រងខ្សែកោងផលចំណេញរបស់ខ្លួន(Yield curve)។

ខ្សែកោង “The Yield Curve” ជាខ្សែកោងបង្ហាញផលចំណេញ ពីការវិនិយោគលើការទិញបណ្ណបំណុល ឬសញ្ញាបណ្ណរដ្ឋាភិបាល ដោយរំពឹងថានឹងទទួលបានផលចំណេញពីអត្រាការប្រាក់។ កាលណាអត្រាការប្រាក់កើនឡើងនោះផលចំណេញក៏នឹងកើនឡើងផងដែរ។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកទូលំទូលាយបំផុតរបស់ក្រុមហ៊ុន MSCI បានងើបឡើង០,២៥ ភាគរយ ដោយឆ្ពោះទៅរកកម្រិតខ្ពស់ដែលបានឈានដល់ថ្ងៃច័ន្ទ និងជាកម្រិតខ្លាំងបំផុតចាប់តាំងពីខែមេសាឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្សារហ៊ុន Hang Seng បានងើបឡើងថ្លៃ០,៨៤ភាគរយ ដោយសន្ទស្សន៍រង (Subindex) នៃភាគហ៊ុនបច្ចេកវិទ្យាបានងើបឡើងជិត២ភាគរយ។ ចំណែកផ្សារហ៊ុន Nikkei របស់ជប៉ុនបានងើបឡើងថ្លៃ០,៥៩ភាគរយ។

ផ្សារហ៊ុន E-mini futures របស់សហរដ្ឋអាមេរិកបានចង្អុលបង្ហាញពីការងើបឡើងថ្លៃ០,១ភាគរយ បន្ទាប់ពីផ្សារហ៊ុន S&P 500 បានងើបឡើងថ្លៃ០,១៥ភាគរយពេញមួយយប់។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណអាមេរិកធៀបនឹងដៃគូរសំខាន់ៗចំនួនប្រាំមួយ បានងើបឡើង០,២ភាគរយរហូតដល់១០២,០៧ពិន្ទុជាលើកដំបូងគិតចាប់តាំងពីថ្ងៃទី១០ ខែកក្កដា៕

LEAVE A REPLY

Please enter your comment!
Please enter your name here