តម្លៃហាងឆេងមាសត្រៀមងើបឡើងថ្លៃរហូតដល់២ភាគរយប្រចាំខែកក្កដានេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសត្រូវបានគេកំណត់ថា នឹងប្រកាសពីការងើបឡើងថ្លៃប្រចាំខែដ៏ធំបំផុតនៅថ្ងៃចន្ទនេះ ខណៈមានការរំពឹងទុក ដែលថា ធនាគារកណ្តាលសំខាន់ៗអាចនឹងឈានជិតដល់ទីបញ្ចប់នៃវដ្តក្នុងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុបច្ចុប្បន្ន។

មាស Spot Gold បានធ្លាក់ថ្លៃ០,២% មកនៅត្រឹម១៩៥៦,០២ដុល្លារ ក្នុងមួយអោនត្រឹមម៉ោង 0110 GMT ខណៈមាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានធ្លាក់ថ្លៃ០,៣% មកនៅត្រឹម១៩៥៥,៤០ដុល្លារ ក្នុងមួយអោន។

តម្លៃមាសត្រូវបានកំណត់ថា នឹងបញ្ចប់នៅខែកក្កដានេះជាមួយការងើបឡើងថ្លៃប្រហែល២% ខណៈមានការរំពឹងទុកថា អត្រាការប្រាក់របស់សហរដ្ឋអាមេរិកអាចនឹងឈានជិតដល់កម្រិតកំពូលហើយ ដែលបានធ្វើឱ្យប្រាក់ដុល្លារអាមេរិកស្ថិតនៅលើផ្លូវសម្រាប់ការធ្លាក់ថ្លៃប្រចាំខែទី២ជាប់ៗគ្នា។

យោងតាមក្រុមហ៊ុន SPDR Gold Trust ដែលជាមូលនិធិដោះដូរពាណិជ្ជកម្មមាសដ៏ធំបំផុតរបស់ពិភពលោកបានអះអាងឱ្យដឹងថា ការកាន់កាប់មាសរបស់ខ្លួនបានធ្លាក់ចុះ០,៣% កាលពីថ្ងៃសុក្រសប្តាហ៍មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យចេញផ្សាយកាលពីថ្ងៃសុក្របានបង្ហាញថា អតិផរណាប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកបានកើនឡើងក្នុងល្បឿនយឺតបំផុត ក្នុងខែមិថុនា ដែលពង្រឹងការរំពឹងទុកថាធនាគារកណ្តាលអាមេរិកគឺកាន់តែខិតជិតដល់ការបញ្ចប់វដ្តនៃការដំឡើងអត្រាការប្រាក់របស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here