ម៉ាឡេស៊ីមានមហិច្ឆតាចង់ក្លាយជាខ្លាសេដ្ឋកិច្ចក្នុងចំណោម ខ្លាសេដ្ឋកិច្ចធំបំផុតទាំង៣០របស់ពិភពលោក

ដោយៈ តែម សុខុម

គូឡាឡាំពួ: ប្រទេសម៉ាឡេស៊ី កំពុងកំណត់គោលដៅរបស់ខ្លួនធ្វើយ៉ាងណាឱ្យក្លាយជាខ្លាសេដ្ឋកិច្ចមួយ ក្នុងចំណោមខ្លាសេដ្ឋកិច្ចធំបំផុតទាំង៣០របស់ពិភពលោក ក្នុងពេលមិនដល់១០ឆ្នាំ ដោយហក់ឡើងពីចំណាត់ថ្នាក់លេខ៣៧ ក្នុងឆ្នាំ២០២២ ដោយផ្អែកលើទិន្នន័យរបស់ធនាគារពិភពលោក (World Bank)។

យោងតាមបណ្ដាញទូរទស្សន៍ម៉ាឡេស៊ី Bernama ឱ្យដឹងថា ប្រទេសម៉ាឡេស៊ី មានគោលបំណងសម្រេចបាន គោលដៅនេះតាម  រយៈការផ្តោតលើការធ្វើសមាហរណកម្មតំបន់ និងការប្រកួតប្រជែងកាន់តែប្រសើរឡើង ដោយផ្ដោតអាទិភាព ដល់ភាពស្មុគស្មាញនៃសេដ្ឋកិច្ច និងការបង្កើនខ្សែសង្វាក់តម្លៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា បានថ្លែងថា ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ នឹងក្លាយជាចំណុចផ្តោតដ៏សំខាន់ ដើម្បីធ្វើឱ្យម៉ាឡេស៊ី ក្លាយជាសេដ្ឋកិច្ចឈានមុខគេនៅអាស៊ី។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម លើកឡើងទៀតថា “ប្រសិនបើយើងពេញចិត្ត ចំពោះតែស្ថានភាពបច្ចុប្បន្ន សេដ្ឋកិច្ចរបស់យើងនឹងបន្តសម្រេចបានកំណើនពី៤%ទៅ៥ភាគរយ”។ លោកបន្ថែមថា “ប៉ុន្តែប្រសិនបើយើងខិតខំឱ្យខ្លាំង និងអនុវត្តកំណែទម្រង់ យើងអាចសម្រេ​ចបានកំណើន៥,៥%។

លោកបន្តថា “តាមពិតទៅ ខ្ញុំជឿថាម៉ាឡេស៊ី មិនមែនមិនអាចទៅរួចនោះទេ ក្នុងការសម្រេចបានកំណើនសេដ្ឋកិច្ច៦ភាគរយ”៕ CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here