តម្លៃហាងឆេងមាសធ្លាក់ថ្លៃបន្តិចនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសស្ថិតជិតកម្រិតទាបរយៈពេល២សប្តាហ៍នៅថ្ងៃសុក្រនេះ បន្ទាប់ពីទិន្នន័យសេដ្ឋកិច្ចដ៏រឹងមាំរបស់សហរដ្ឋអាមេរិកបានជំរុញឱ្យប្រាក់ដុល្លារ អាមេរិក និងទិន្នផលសញ្ញាប័ណ្ណ(Bond yields)ងើបឡើងថ្លៃ។

មាស Spot Gold បានងើបឡើងថ្លៃ០,២% មកនៅត្រឹម១៩៤៨,២៤ដុល្លារក្នុងមួយអោនត្រឹមម៉ោង 0126 GMT បន្ទាប់ពីបានឈានដល់កម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី១២ ខែកក្កដា។

មាសប្រភេទ Spot Gold នេះបានធ្លាក់ថ្លៃ០,៥%
គិតមកទល់នឹងពេលនេះក្នុងសប្តាហ៍នេះ ដែលឆ្ពោះទៅរកការធ្លាក់ថ្លៃប្រចាំសប្តាហ៍ដ៏ធំបំផុតចាប់តាំងពីថ្ងៃទី២៣ ខែមិថុនា។ មាសរបស់សហរដ្ឋអាមេរិកU.S. gold futures បានងើបឡើងថ្លៃ០,១% ដល់១៩៤៧,៣០ដុល្លារក្នុងមួយអោន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារអាមេរិក និងទិន្នផលរតនាគាររយៈពេល១០ឆ្នាំត្រូវបានជំរុញឱ្យងើបឡើង បន្ទាប់ពីទិន្នន័យបង្ហាញថា សេដ្ឋកិច្ចអាមេរិកបានកើនឡើងលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទីពីរ ដោយបង្កើនលទ្ធភាពដែលធនាគារ Fed អាចដំឡើងអត្រាការប្រាក់បន្ថែមទៀត។

ធនាគារ Fed និងធនាគារកណ្តាលអឺរ៉ុបបានដំឡើងអត្រាការប្រាក់ក្នុងសប្តាហ៍នេះ ដូចដែលបានរំពឹងទុក ខណៈដែលធនាគារកណ្តាលជប៉ុនត្រូវបានកំណត់ថានឹងរក្សាអត្រាការប្រាក់របស់ខ្លួនឱ្យនៅកម្រិតទាបបំផុតនៅថ្ងៃសុក្រនេះ។

យោងតាមការស្ទង់មតិរបស់កាសែត Reuters បានបង្ហាញថា ក្រុមអ្នកវិភាគបានបន្ទាបការព្យាករតម្លៃមាសរបស់ពួកគេបន្តិចបន្តួចសម្រាប់ឆ្នាំនេះ។ ប៉ុន្តែ ក្តីបារម្ភនៃសេដ្ឋកិច្ចសកលក៏បានទម្លាក់ការព្យាករតម្លៃផ្លាទីន និងប៉ាឡាដ្យូម(Palladium)សម្រាប់ឆ្នាំ២០២៤ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here