NBCស្នើឲ្យគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុកប្រើប្រាស់សេវាEMVលើការចេញផ្សាយប័ណ្ណទូទាត់ក្នុងស្រុក

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា​(NBC)​បានឱ្យដឹងថា ខ្លួន​កំពុង​ជំ​រុញឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ​ដែលជា​សមាជិក​ប្រើប្រាស់​នូវ​ស្តង់ដា EMV chip និង​ស្តង់ដា​លេខ​អត្ត​សញ្ញាណប័ណ្ណ​ទូទាត់ (BIN) ៩១១៦ លើ​ការចេញផ្សាយ​បណ្ណ​ទូទាត់​ក្នុងស្រុក និង​ពង្រឹង​គោលការណ៍​សុវត្ថិភាព​លើ​ម៉ាស៊ីន ATM/POS។

ការណែនាំនេះធ្វើឡើង ដើម្បី​ត្រៀមខ្លួន​សម្រាប់​សមាហរណកម្ម​ក្នុង​តំបន់​ដោយ​ប្រើប្រាស់​បណ្ណ​ទូទាត់ CSS បន្ថែម​ពីលើ​មធ្យោបាយ​ផ្សេងៗ​ ដែល​បាន​អនុវត្ត​កន្លងមក​។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​មន្ត្រី ជាន់ខ្ពស់​នៃ NBC​។

លោកស្រី ជា សិរី ទេសាភិបាលរង NBC ថ្លែង​ក្នុង​កម្មវិធី​១​កាលពី​ថ្ងៃទី​៤ ខែកក្កដា​ ថា NBC បាន​ពង្រឹង និង​រៀបចំ​បទ​ប្បញ្ញត្តិ​សមស្រប​លើ​ការត្រួត​ពិ​និ​ត្យ​ ការគ្រប់គ្រង​ផលិត​ផល និង​សេវា​ទូទាត់​ថ្មីៗ និង​គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់ ស្រប​តាម​បទ​ប្បញ្ញត្តិ​ជាតិ អន្តរជាតិ និង​ឧ​ត្ត​មា​នុ​វត្ត​ន៍​អន្តរជាតិ សំដៅ​លើកកម្ពស់​ជំនឿ​ចិត្ត​​សាធា​រណជន​លើ​ប្រព័ន្ធ​ទូទាត់​សង​ប្រាក់ និង​ការធ្វើសមាហរណកម្ម​ក្នុង​តំបន់​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

​លោកស្រី​ថា NBC បាននិង​កំពុង​ ជំរុញ​គ្រឹះស្ថាន​សមា​ជិ​​ក​ប្រើប្រាស់​ស្តង់ដា EMV chip និង​ស្តង់ដាលេខ​អត្ត​សញ្ញាណ ប័ណ្ណ​ទូទាត់ (BIN) ៩១១៦ លើ​ការចេញផ្សាយ​បណ្ណ​ទូទាត់​ក្នុងស្រុក និង​ពង្រឹង​គោលការណ៍​សុវត្ថិភាព​ លើ​ម៉ាស៊ីនATM/POS ដើម្បី​ត្រៀមខ្លួន​សម្រាប់​សមាហរណកម្ម​ ក្នុង​តំបន់​ដោយ​ប្រើប្រាស់​បណ្ណទូទាត់ CSS បន្ថែម​ពីលើ​មធ្យោបាយ​ផ្សេងៗ​ ដែល​បាន​អនុវត្ត​កន្លងមក​។ ​

លោកស្រីបន្តថា “​ដើម្បី​ឆ្លើយតប​ទៅនឹង​ការវិវត្ត ​នៃ​បច្ចេកវិទ្យា NBC ក៏បាន​បន្ត​អភិវឌ្ឍ​បន្ថែម​មុខងារ Contacless លើ​ប្រព័ន្ធ CSS ដែល មាន​ស្រាប់ក្នុង​គោលបំណង​ សម្រួល​ប្រតិបត្តិ​ការទូទាត់​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល​មួយកម្រិត​ទៀត​”។

ក្រៅពីនេះ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​បន្ត​ពង្រឹងសមត្ថភាព​ក្នុងការអនុវត្ត​មុខងារ​គ្រប់គ្រង ​និង​ត្រួតពិនិត្យ​បន្ថែមទៀត ​ដើម្បី​ធានាថា ប្រព័ន្ធ​ទូទាត់​សងប្រាក់ ​ដំណើរការ​ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធភាព ការជឿទុកចិត្ត​ពី​សាធារណជន​​។​

លោកសុខ វឿន ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ថ្លែង​ថា សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ​តែងតែ​ជំរុញ​ការ​សម្រប​ខ្លួន និង​អភិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល ​ជា​អាទិ​ភាព​ស្នូល​របស់ខ្លួន​ដើម្បី​ធ្វើ​ទំនើបកម្ម​ ប្រព័ន្ធ​ហិរញ្ញវត្ថុ​ឌីជីថល និង​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ផ្តល់​នូវ​សេវា​ហិរញ្ញវត្ថុ​ ប្រក​ប​ដោយ​ភាពងាយស្រួល ហើយ​និង​សុវត្ថិភាព​។​

លោក​បាន​ថ្លែងថា “​សមាគម​នឹង​នៅតែ​បន្ត​ចូលរួម ​យ៉ាងសកម្ម​​បន្ថែមទៀត ជាមួយ​​រដ្ឋាភិបាល​លើ​ទិសដៅ ​នៃ​ការធ្វើ​បរិវត្ត​កម្ម​ឌីជីថល នៅក្នុង​សង្គម​និង​សេដ្ឋកិច្ចកម្ពុជា”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here