ការជួញដូរផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារនៅតំបន់ហ៊ុនអាស៊ីងើបឡើងថ្លៃ ហើយប្រាក់ Sterling បានធ្លាក់ថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ ខណៈការថយចុះនៃអត្រាអតិផរណានៅចក្រភពអង់គ្លេសបានបង្កើនហានិភ័យនៅមុនកិច្ចប្រជុំរបស់ធនាគារកណ្តាលអង់គ្លេសនៅសប្តាហ៍ក្រោយ។

ទន្ទឹមគ្នានេះដែរ ប្រាក់យ័នរបស់ប្រទេសចិនបានងើបឡើងថ្លៃ បន្ទាប់ពីអាជ្ញាធរចិនបានកែប្រែច្បាប់ហិរញ្ញប្បទានឆ្លងដែន ខណៈធនាគាររដ្ឋធំៗរបស់ប្រទេសនេះ កំពុងសម្រុកលក់ប្រាក់ដុល្លារអាមេរិកចេញ ក្នុងគោលបំណងដើម្បីជំរុញរូបិយប័ណ្ណក្នុងស្រុករបស់ខ្លួន។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយបំផុតរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានងើបឡើង០,៥៣ភាគរយ ខណៈផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃ០,៩៣ភាគរយ។

ផ្សារហ៊ុនរបស់ប្រទេសចិនបានស្ថិតនៅក្រោមសម្ពាធក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារបញ្ហាសេដ្ឋកិច្ច ដោយក្រុមអ្នកវិនិយោគកំពុងរង់ចាំ ការដាក់ចេញវិធានការជំរុញដ៏មានអត្ថន័យបន្ថែមទៀតពីរដ្ឋាភិបាលចិន ដើម្បីស្តារការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ សន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,១ភាគរយ ខណៈ សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុង បានងើបឡើងថ្លៃ០,៣ភាគរយ។

លើសពីនេះទៀតប្រទេសចិនបានប្តេជ្ញាជំរុញឱ្យ សេដ្ឋកិច្ចឯកជនរីកធំជាងមុនល្អប្រសើរជាងមុន និងកាន់តែខ្លាំងជាងមុនរួមជាមួយនឹងការដាក់ចេញវិធានការគោលនយោបាយ ជាបន្តបន្ទាប់ដែលបានរៀបចំឡើងដើម្បី ជួយដល់អាជីវកម្មឯកជន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here