នាយករដ្ឋមន្ត្រីនៃប្រទេសហ្គីណេប៊ីសាវ នឹងអញ្ជើញមកបំពេញ ទស្សនកិច្ចការងារនៅកម្ពុជា

        ដោយៈ ហ្វីអូណា

        ភ្នំពេញៈ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក Nuno Gomes Nabiam នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីសាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០២៣។

ក្នុងអំឡុងពេលទស្សនកិច្ច លោកNuno Gomes Nabiamនឹងអញ្ជើញចូលជួប សម្តែងការគួរសម ជាមួយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងចូលរួមកម្មវិធីអាហារពេល ល្ងាចការងារ ដែលរៀបចំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជំនួបនេះ នឹងផ្ដល់ឱកាសសម្រាប់ថ្នាក់ ដឹកនាំទាំងពីរធ្វើការពិភាក្សាលើប្រធានបទទ្វេភាគីមួយចំនួន រៀបចំផែនការសកម្មភាពនានា សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងផ្លាស់ប្តូរទស្សនៈ លើបញ្ហាតំបន់និងអន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីបារម្ភរួម។

ជាមួយគ្នានេះ លោកក៏នឹងជួបសន្ទនាផងដែរជាមួយ សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃ កម្ពុជាផងដែរ។

នឹងឆ្លៀតឱកាសនេះផងដែរ លោកNuno Gomes Nabiamនឹង ចូលរួមសង្កេតការណ៍ ដោយផ្ទាល់ ការបោះឆ្នោតសកលនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ និងធ្វើការផ្លាស់ប្ដូរបទពិសោធន៍ស្តីពីការបោះឆ្នោត។

ដំណើរទស្សនកិច្ចការងារជាលើកដំបូងរបស់ លោកNuno Gomes Nabiam មកកាន់កម្ពុជា គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយ នៅក្នុងទំនាក់ទំនងជាមិត្ត រវាងប្រទេសទាំងពីរ ព្រមទាំងនឹងរួមចំណែកដល់ការពង្រឹង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដើម្បីជាផល ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here