ការជួញដូរផ្សារហ៊ុននៅតំបន់អាស៊ីស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈល្បឿនសេដ្ឋកិច្ចចិនធ្លាក់ចុះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការជួញដូរផ្សារហ៊ុននៅតំបន់អាស៊ីនៅថ្ងៃពុធនេះស្ថិតក្នុងភាពមិនច្បាស់លាស់ រួមជាមួយនឹងក្តីព្រួយបារម្ភអំពីផ្សារហ៊ុនរបស់ប្រទេសចិន ខណៈផ្សារហ៊ុននៅក្នុងប្រទេសជប៉ុន និងអូស្ត្រាលីបានងើបឡើងថ្លៃ។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយរបស់ក្រុមហ៊ុន MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃ០,៣ភាគរយ ខណៈផ្សារហ៊ុននៅទីក្រុងហុងកុងបានធ្លាក់ថ្លៃ១,៣ភាគរយ។

ចំណែកឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី និងប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៦ភាគរយ និង០,១ភាគរយរៀងៗគ្នា។ ផ្សារហ៊ុន Nikkeiរបស់ជប៉ុនបានងើបឡើងថ្លៃជាង១ភាគរយ ដល់កម្រិតកំពូលរយៈពេលពីរសប្តាហ៍។

អស់ពេញមួយយប់ ផ្សារហ៊ុន S&P 500 បានងើបឡើងថ្លៃ០,៧% ដល់កម្រិតខ្ពស់រយៈពេល៣ខែ ជាមួយនឹងលទ្ធផលល្អៗពីភាគហ៊ុនរបស់ធនាគារនានា ខណៈផ្សារហ៊ុន Futures នៅតំបន់អាសុីបានស្ថិតនៅទ្រឹង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អត្រាកំណើននៃការលក់រាយរបស់សហរដ្ឋអាមេរិកបានស្ថិតនៅក្រោមការព្យាករណ៍ ប៉ុន្តែការលក់ស្នូល ដែលមិនរាប់បញ្ចូលអាហារ ប្រេងឥន្ធនៈ និងសម្ភារសំណង់បានកើនឡើង០,៦ភាគរយនៅក្នុងខែមិថុនា ដែលបានជំរុញឱ្យអ្នកសេដ្ឋកិច្ចបង្កើនការព្យាករលើផលិតផលក្នុងស្រុកសរុប។

ភាគហ៊ុនរបស់ធនាគារ Morgan Stanley ធនាគារ Bank of America និងធនាគារ Bank of New York Mellon បានហក់ឡើងថ្លៃយ៉ាងខ្លាំង។ ភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft បានងើបឡើងថ្លៃ៤ភាគរយ ដោយបន្ថែមទឹកប្រាក់១០០ពាន់លានដុល្លារនៅក្នុងតម្លៃទីផ្សារ។

ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចចិន និងកង្វះនៃការឆ្លើយតបគោលនយោបាយបន្ទាន់ណាមួយបានធ្វើឱ្យមានភាពស្រងូតស្រងាត់ និងនាំឱ្យអ្នកលេងភាគហ៊ុនមានការខាតបង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here