ហាងឆេងមាសអន្តរជាតិធ្លាក់ថ្លៃវិញនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ហាងឆេងមាសបានធ្លាក់ថ្លៃវិញ នៅថ្ងៃពុធនេះ ទោះបីជាអ្នកវិនិយោគភ្នាល់ថា ទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះធ្វើឱ្យមានករណីសម្រាប់ការផ្អាកនៅក្នុងជំហរដំឡើងអត្រាការប្រាក់របស់ធនាគារ Federal Reserveយ៉ាងណាក្តី ។

តម្លៃមាស Spot Gold បានធ្លាក់ចុះ០,១% មកនៅត្រឹម១៩៧៨,០៩ដុល្លារក្នុងមួយអោននៅត្រឹមម៉ោង 0043 GMT បន្ទាប់ពីងើបឡើងដល់កម្រិតខ្ពស់បំផុតត្រឹម១៩៨៤,១៩ដុល្លារ កាលពីថ្ងៃអង្គារ បើគិតចាប់តាំងពីថ្ងៃទី២៤ ខែឧសភា។

ចំណែកឯតម្លៃមាសរបស់ហរដ្ឋអាមេរិក U.S. gold futures បានស្ថិតនៅទ្រឹងត្រឹម១៩៨១,៦០ដុល្លារក្នុងមួយអោន ខណៈសន្ទស្សន៍ប្រាក់ដុល្លារបានធ្លាក់ថ្លៃជិតដល់កម្រិតទាបរយៈពេលមួយឆ្នាំ។

ការលក់រាយរបស់សហរដ្ឋអាមេរិកបានងើបឡើងទាបជាងការរំពឹងទុកនៅក្នុងខែមិថុនា ក្នុងអត្រា០,២% បើធៀបនឹង០,៥% ដែលបានព្យាករណ៍ដោយក្រុមអ្នកសេដ្ឋកិច្ច ប៉ុន្តែការចំណាយរបស់អ្នកប្រើប្រាស់នៅតែរឹងមាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមអ្នកសេដ្ឋកិច្ចមើលឃើញថា ធនាគារ Fed នឹងបង្កើនអត្រាការប្រាក់របស់ខ្លួនចំនួន២៥ចំណុចមូលដ្ឋាន នៅថ្ងៃទី២៦ ខែកក្កដា ហើយអ្នកសេដ្ឋកិច្ចភាគច្រើននិយាយថា វានឹងក្លាយជាការដំឡើងចុងក្រោយនៃវដ្តរឹតបន្តឹងបច្ចុប្បន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here