ផ្សារហ៊ុននៅតំបន់អាស៊ីហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុតចាប់តាំងពីពាក់កណ្តាលខែកុម្ភៈ

ដោយ: គង់ លាងហួរ
តូក្យូ: ផ្សារហ៊ុននៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានហក់ឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីពាក់កណ្តាលខែកុម្ភៈនៅថ្ងៃសុក្រនេះ ដោយចាប់សញ្ញាពីការហក់ឡើងថ្លៃពេញមួយយប់នៅផ្សារហ៊ុន Wall Street ខណៈធនាគារ Federal Reserve អាចនឹងរំលងការដំឡើងអត្រាការប្រាក់នៅសប្តាហ៍ក្រោយ។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកទូលំទូលាយបំផុតរបស់ MSCI បានហក់ឡើងថ្លៃ០,៦ភាគរយ ហើយស្ថិតនៅចំណុចមួយដែលបានឈានដល់កម្រិតខ្លាំងបំផុតចាប់តាំងពីថ្ងៃទី១៦ ខែកុម្ភៈ។

ភាគច្រើនត្រូវបានជំរុញដោយការហក់ឡើងថ្លៃ១,៦៦ភាគរយនៅក្នុងផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុន ដែលបានស្ទុះងើបឡើងវិញយ៉ាងខ្លាំង បន្ទាប់ពីដាំក្បាលចុះរបស់ខ្លួនពីកម្រិតខ្ពស់រយៈពេល៣៣ឆ្នាំនៅក្នុងវគ្គមុន។ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានហក់ឡើង០,២១ភាគរយ ខណៈដែលផ្សារហ៊ុន Chinese blue chips របស់ចិនដីគោកបានហក់ឡើងថ្លៃ០,១ភាគរយ។

នៅសង្កាត់ផ្សារហ៊ុន Wall Street ភាគហ៊ុន tech-heavy Nasdaq បានហក់ឡើងថ្លៃ១,២៧ភាគរយ ចំណែកឯ ភាគហ៊ុន broader S&P 500 បានហក់ឡើងថ្លៃ០,៦២ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារអាមេរិក ដែលវាស់វែងរូបិយប័ណ្ណធៀបនឹងកញ្ចប់មួយនៃដៃគូរសំខាន់ៗចំនួនប្រាំមួយ ត្រូវបានផ្លាស់ប្តូរតិចតួចមកនៅត្រឹម១០៣,៣៤ពិន្ទុ ដោយស្ថិតនៅជិតនឹងកម្រិតទាបជាងពីរសប្តាហ៍គឺ១០៣,២៩ពិន្ទុ ដែលបានឈានដល់កាលពីថ្ងៃព្រហស្បតិ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here