ការផ្គត់ផ្គង់ថ្មីៗនៃទីផ្សារលក់រាយត្រូវបានពន្យាពេលដាកឱ្យដំណើរការនៅត្រីមាសទី២

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ការផ្គត់ផ្គង់ថ្មី”នៃទីផ្សារលក់រាយ ត្រូវបានពន្យារពេលដាក់ឱ្យដំណើរនៅត្រីមាសទី២នេះ ដោយសារវិបត្តិជំងឺ Covid-19 ខណៈអ្នកអភិវឌ្ឍន៍ទីផ្សារលក់រាយពន្យាពេលគម្រោងរបស់ពួកគេ ដោយអាចនឹងដាក់ដំណើរការនៅឆមាសទី២ ឆ្នាំ២០២០ ឬឆ្នាំ២០២១ ឬនៅពេលខាងមុខបន្តទៀត។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន CBRE Cambodia។

ទោះយ៉ាងណា ការផ្គត់ផ្គង់ ដែលបានគ្រោងទុកមួយចំនួន នៅក្នុងវិស័យលក់រាយរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២០ មានការលំបាកក្នុងការពន្យាពេលការបើកដំណើការ ដោយសារកាតព្វកិច្ចកិច្ចសន្យា និងការជួលបានធ្វើឡើងរួចហើយ។

របាយការណ៍ បានឱ្យដឹងថា ស្របពេលដែលការព្យាករណ៍នៃការផ្គត់ផ្គង់ទីផ្សាររលក់រាយសម្រាប់ឆ្នាំ ២០២០ បានធ្លាក់ចុះ ប៉ុន្តែនៅតែមានការផ្គត់ផ្គង់ផ្សារទំនើបសហគមន៍ (community mall) ចំនួន ៤៧,៩៦៨ ម៉ែត្រការ៉េនៅតែត្រូវបានរំពឹងទុកថាហូរចូលក្នុងទីផ្សារនៅចុងឆ្នាំ ២០២០ ដែលបានមកពីគម្រោងចំនួន ៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការបញ្ចប់ផ្សារទំនើប Khalandale បានបន្ថែមទំហំជួល ១២,០០០ ម៉ែត្រការ៉េក្នុងកំឡុងពេលត្រីមាសទី ២ ដែលតំណាងឱ្យការកើនឡើងចំនួន ២៤ ភាគរយនៃការផ្គត់ផ្គង់ផ្សារសហគមន៍ពេញលេញ និងកើនឡើង ៣,៧១ ភាគរយនៃការផ្គត់ផ្គង់សរុប បើធៀបនឹងត្រីមាស១។

ការជួល
ត្រីមាសទី២នេះមានបញ្ហាប្រឈម ជាពិសេសសម្រាប់វិស័យលក់រាយ។ ស្របពេលដែលប្រទេសកម្ពុជាបានទទួលរងនូវផលប៉ះពាល់ និងការរំខានក្នុងការធ្វើដំណើរក្នុងស្រុក ការលក់រាយភាគច្រើនត្រូវបានរាយការណ៍ថាធ្លាក់ចុះយ៉ាងខ្លាំង។ នេះបណ្តាលឱ្យមានការធ្លាក់ចុះនៃការជួល ១១,៧ ភាគរយ សម្រាប់ផ្សារទំនើបនិង ២,៤៨ ភាគរយសម្រាប់កន្លែងលក់រាយ។

នៅថ្ងៃទី ២៧ ខែមិថុនាឆ្នាំ ២០២០ សូចនាកររបស់ហ្គូហ្គោល បានលើកឡើងថា ទីផ្សារលក់រាយ និងការកម្សាន្ដនៅតែធ្លាក់ចុះ -១៧ ភាគរយ មុនពេលការរីករាលជំងឺកូវីដ១៩។

អត្រាទំនេរជាមធ្យមក្នុងមួយត្រីមាសនេះនៅក្នុងវិស័យលក់រាយបានកើនឡើងបន្តិចដល់ ១០,២០ ភាគរយ ដែលជាការកើនឡើង ០.០៩ ភាគរយពីត្រីមាស១ ឆ្នាំ២០២០។ ទោះយ៉ាងណា ទាំងការរីករាលដាលនៃជំងឺរាតត្បាត និងការផ្គត់ផ្គង់ការព្យាករណ៍បានធ្វើឱ្យមានសម្ពាធដល់ម្ចាស់ទីផ្សារលក់រាយ ដែលកំពុងព្យាយាមចរចាជាមួយអ្នកជួល ដើម្បីរក្សាបានអត្រាជួល៕

LEAVE A REPLY

Please enter your comment!
Please enter your name here