តើក្រុមហ៊ុនរបស់ប្រទេសណាគ្រងតំណែងជាក្រុមហ៊ុនអាកាសចរណ៍ល្អដាច់គេក្នុងពិភពលោកប្រចាំឆ្នាំ២០២៣?

ដោយ៖ សុខុម

ញូវយ៉ក: ក្រុមហ៊ុនអាកាសចរណ៍ នៃប្រទេសកាតា Qatar Airways បានជាប់ឈ្មោះជាក្រុមហ៊ុន អាកាសចរណ៍ល្អដាច់គេប្រចាំឆ្នាំ២០២២។

តើក្រុមហ៊ុននៃប្រទេសណា ដែលជាប់ឈ្មោះជាក្រុមហ៊ុនអាកាសចរណ៍ល្អដាច់គេប្រចាំឆ្នាំ២០២៣?។

យោងតាមគេហទំព័រ AirlineRatings.com ដែលជាទីភ្នាក់ងារវាយតម្លៃផលិតផល និងសុវត្ថិភាពអាកាសចរណ៍ មានមូលដ្ឋាននៅប្រទេសអូស្ត្រាលី បង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍ នៃប្រទេសនូវែលសេឡង់ Air New Zealand នៅពេលនេះ បានគ្រងតំណែងជាក្រុមហ៊ុនអាកាសចរណ៍ល្អដាច់គេប្រចាំឆ្នាំ២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Geoffrey Thomas អគ្គនិពន្ធនាយកគេហទំព័រ AirlineRatings.com បានប្រាប់សារព័ត៌មាន CNN Travel កាលពីថ្ងៃអង្គារ ទី៣០ ខែឧសភា ថា ក្រុមហ៊ុនអាកាសចរណ៍នេះ តែងតែផ្ដល់នូវការច្នៃប្រឌិតថ្មី ដោយផ្ដោតសំខាន់លើសុខុមាលភាព និងផាសុកភាពរបស់អ្នកដំណើរ Economy Class ដែលបានធ្វើឱ្យគណៈកម្មការកាត់ដាក់ពិន្ទុស្ញប់ស្ញែងយ៉ាងខ្លាំង។

ទន្ទឹមនេះ គេហទំព័រ AirlineRatings.com ក៏បានកោតសរសើរភាពឈានមុខគេផ្នែកសុវត្ថិភាព បរិស្ថាន និងការជំរុញលើកទឹកចិត្តបុគ្គលិករបស់ក្រុមហ៊ុនអាកាសចរណ៍នេះផងដែរ។

ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways ដែលបានឈរនៅកំពូលតារាងចំណាត់ថ្នាក់របស់គេហទំព័រ AirlineRatings.com ក្នុងឆ្នាំ២០២២ បានជាប់ចំណាត់ថ្នាក់លេខ២ សម្រាប់ឆ្នាំ២០២៣ នេះ ហើយក៏បានឈ្នះពានរង្វាន់Business Class ល្អដាច់គេ (Best Business Class) ពានរង្វាន់បម្រើម្ហូបអាហារ និងការរធ្វើដំណើរឆ្ងាយល្អដាច់គេ (Best Catering and Excellence in Long Haul Travel) ប្រចាំតំបន់មជ្ឈិមបូព៌ា ផងដែរ៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here