ចំណេះដឹង! តើ​ប្រព័ន្ធ​ទូទាត់ «បាគង» នឹង​ជួយ​សម្រួល​ដល់​ការទូទាត់​របស់​អ្នកបាន​យ៉ាងដូចម្តេច?

ដោយៈ សាវុធ

ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ទូទាត់​បាគង (Bakong) ដែលជា​វិធានការ​មួយ​ក្នុង​ការបើក​ច្រក​ទូទាត់​ជាតិ សម្រាប់​ប្រទេស​កម្ពុជា​នៅក្នុង​ពេលអនាគត​ខាងមុខនេះ ខណៈ​គម្រោង​នេះ​នឹង​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​មួយ ដែលមាន​ប្រសិទ្ធភាព និង​មាន​សុវត្ថិភាព​ខ្ពស់ ក្នុងការ​បង្ការ​ហានិភ័យ​ពី​ការវាយលុក តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា។

ប្រព័ន្ធ​បាគង ដែល​ដាក់ចេញ​កាលពី​អំឡុង​ត្រីមាស​ទី១ ឆ្នាំ ២០២០កន្លងមកនេះ ជា​ប្រព័ន្ធ ដែល​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ទាញយក (Download) យក​ពី​ក្នុង​ទូរស័ព្ទ Smart Phone មកប្រើប្រាស់ ដោយ​បំពេញ​តាម​លក្ខខណ្ឌ ដែល​បានកំណត់​ក្នុង​កម្មវិធី។ ការដាក់​ឲ្យ​ដំណើរការ​សាកល្បង «ប្រព័ន្ធ​បាគង» ជា​ដំណើរ​វឌ្ឍន៍ភាព​ក្នុង​យុគសម័យ​ថ្មី នៃ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារជាតិ​នៃ​កម្ពុជា ពិតជា​បាន​ក្លាយជា​ប្រទេស​ដំបូង​គេ ក្នុងការ​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​បច្ចេកវិទ្យា Blockchain ដ៏​ទំនើប​ចុងក្រោយ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ដើម្បី​ផ្តល់​លទ្ធភាព​ក្នុង​ការធ្វើ និង​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ សំដៅ​ការផ្តល់សេវា​ហិរញ្ញវត្ថុ សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប។

គម្រោង​បាគង គឺជា​គម្រោង​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា ក្នុង​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ទូទាត់​រាយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ គម្រោង​នេះ នឹង​អភិវឌ្ឍ​ប្រព័ន្ធ​ទូទាត់​មួយ​ដែលមាន​ប្រសិទ្ធភាព និង​មាន​សុវត្ថិភាព​ខ្ពស់ ក្នុងការ​បង្ការ​ហានិភ័យ​ពី​ការវាយលុក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា។

លោកអ្នក​អាចធ្វើ​ការផ្ញើ​ប្រាក់ ឬ​ទទួល​ប្រាក់​ពី​មនុស្ស​ជាទី​ស្រលាញ់ បាន​គ្រប់ពេលវេលា ពី​គ្រប់​សេវា​ដែល​ធនាគារ​របស់លោក អ្នក​កំពុង​ផ្តល់ជូន ឬក៏​ធ្វើការ​ទូទាត់​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​របស់​សេវា​បាគង​ផ្ទាល់។ សេវា​បាគង​មាន​ភាពងាយស្រួល រហ័ស និង​មាន​សុវត្ថិភាព ដែល​នឹង​បម្រើ​ជូន​លោកអ្នក២៤ម៉ោង/៧ថ្ងៃ និង៣៦៥ថ្ងៃ​ក្នុង​មួយឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here