តម្លៃហាងឆេងមាស​ប្រឈម​នឹង​ការ​ដាំក្បាលចុះ​ប្រចាំ​សប្តាហ៍​ជា​លើក​ទី​៣ ខណៈប្រាក់ដុល្លារហក់ឡើងថ្លៃ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃមាសបានធ្លាក់ចុះជិតដល់កម្រិតទាបរយៈពេល២ខែនៅថ្ងៃសុក្រនេះ ហើយត្រៀមសម្រាប់ការធ្លាក់ចុះប្រចាំសប្តាហ៍ទី៣ជាប់ៗគ្នា ខណៈដែលវឌ្ឍនភាពក្នុងការចរចាលើពិដានកិច្ចព្រមព្រៀងរបស់សហរដ្ឋអាមេរិកបានជំរុញប្រាក់ដុល្លារឱ្យហក់ឡើងថ្លៃ។

តម្លៃមាស Spot Gold បានធ្លាក់ចុះត្រឹម១៩៣៩,១៨ក្នុងមួយអោនគិតត្រឹមម៉ោង 0032 GMT បន្ទាប់ពីបានឈានដល់កម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី២២ ខែមីនា នៅក្នុងវគ្គមុន។

តម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១% មកនៅ១៩៣៩,៦ដុល្លារក្នុងមួយអោន។ តម្លៃមាសដុំបានធ្លាក់ចុះ១,៩% គិតរហូតមកដល់ពេលនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃប្រាក់​ដុល្លារ​បាន​ហក់ឡើងជិត​ដល់​កម្រិត​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ថ្ងៃ​ទី១៧ ខែ​មីនា ដែល​ធ្វើ​ឱ្យ​មាស​មិន​សូវ​ទាក់​ទាញ​សម្រាប់​អ្នក​ទិញ​នៅ​បរទេស ខណៈ​ដែល​ទិន្នផល​រតនាគារ​គោល​ក៏​ឈានជិត​ដល់​កម្រិត​ខ្ពស់​បំផុតផងដែរ​ក្នុង​ខែ​មីនា។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងសមាជិកសភាកំពូលមកពីគណបក្សសាធារណរដ្ឋ លោក Kevin McCarthy កាលពីថ្ងៃព្រហស្បតិ៍ហាក់ដូចជាជិតឈានដល់កិច្ចព្រមព្រៀងកាត់បន្ថយការចំណាយ និងបង្កើនកម្រិតបំណុលរបស់រដ្ឋាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការខកខានសងបំណុលរបស់អាមេរិក។

ដោយបន្ថែមសម្ពាធលើមាស ទិន្នន័យផ្លូវការបានបង្ហាញថាការទាមទារគ្មានការងារធ្វើថ្មីរបស់សហរដ្ឋអាមេរិកបានកើនឡើងក្នុងកម្រិតតិចតួចកាលពីសប្តាហ៍មុន ដែលបង្ហាញពីភាពរឹងមាំនៃទីផ្សារការងារជាប់លាប់។

ប្រធានធនាគារកណ្តាលនៃទីក្រុង Boston លោក Susan Collins បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា “ពេលវេលាប្រហែលជាជិតមកដល់ដៃហើយសម្រាប់ធនាគារកណ្តាលសហរដ្ឋអាមេរិក ដើម្បីចុចប៊ូតុងផ្អាកនៅលើយុទ្ធនាការដំឡើងអត្រាការប្រាក់របស់ខ្លួន ដើម្បីមើលពីរបៀបដែលផលប៉ះពាល់នៃការរឹតបន្តឹងកន្លងមកកំពុងមានទម្ងន់ទៅលើសកម្មភាព”។

មាសទំនងជាអាចបាត់បង់ការទាក់ទាញរបស់ខ្លួននៅក្នុងបរិយាកាសដែលមានអត្រាការប្រាក់ខ្ពស់។

តម្លៃ Spot silver បានធ្លាក់ចុះ០,៤% ដល់២២,៦៨ដុល្លារក្នុងមួយអោន ចំណែកផ្លាទីនបានធ្លាក់ចុះ០,១% មកនៅត្រឹម១០១៩,១១ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៤%មកត្រឹម១៤១១,១២ដុល្លារក្នុងមួយអោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here