រដ្ឋាភិបាលកូរ៉េត្រៀម​ជួយ​អ៊ុយក្រែន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ ដែល​រង​ការ​ខូចខាត​ដោយ​ភ្លើងសង្រ្គាម​ឡើងវិញ

ដោយ: គង់ លាងហួរ

អន្តរជាតិ:  រដ្ឋាភិបាលទីក្រុងសេអ៊ូលគ្រោងនឹងចែករំលែកចំណេះដឹងនៃការកសាងទីក្រុងឡើងវិញក្រោយការបញ្ចប់សង្គ្រាមរបស់ខ្លួន ដើម្បីជួយអ៊ុយក្រែនឱ្យងើបឡើងវិញពីការឈ្លានពានរបស់រុស្ស៊ី។

លោក Andriy Nikolayenko ដែលជាអ្នកនយោបាយអ៊ុយក្រែន និងរដ្ឋបាលទីក្រុង Irpin និង Bucha នៃប្រទេសអ៊ុយក្រែនបានស្នើគំនិតនេះទៅកាន់រដ្ឋាភិបាលទីក្រុងសេអ៊ូលកាលពីថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) ដើម្បីសហការលើការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទីក្រុងរបស់អ៊ុយក្រែន ដែលហែកហួរដោយសង្រ្គាមក្នុងអំឡុងសន្និសីទអន្តរជាតិនាពេលថ្មីៗនេះដែលធ្វើឡើងនៅទីក្រុង Warsaw ប្រទេសប៉ូឡូញ។

ក្នុងនាមជាទីក្រុងដែលងើបចេញពីការបំផ្លិចបំផ្លាញនៃសង្គ្រាមកូរ៉េចាប់ពីឆ្នាំ១៩៥០ដល់ឆ្នាំ១៩៥៣ ទីក្រុងសេអ៊ូលបានសន្យាថា ខ្លួននឹងចែករំលែកបទពិសោធន៍ក្រោយសង្គ្រាម និងចំណេះដឹងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងទីក្រុង និងគំរូអភិវឌ្ឍន៍ជាមួយអ៊ុយក្រែន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋាភិបាលកូរ៉េគ្រោងស្នើរគំរូអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃដែលមិនប៉ះពាល់ដល់បរិស្ថាន ដោយប្រើប្រាស់មជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយឌីជីថល Sangam (DMC) និង Magok នៅភាគនិរតីនៃទីក្រុងសេអ៊ូលធ្វើជាគោល។

អភិបាលក្រុងសេអ៊ូល លោក Oh Se-hoon បានជួបជាមួយស្ត្រីទីមួយរបស់ប្រទេសអ៊ុយក្រែនគឺ លោកស្រី Olena Zelenska នៅសាលាក្រុងកាលពីថ្ងៃពុធសប្តាហ៍មុន ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ប្រទេសកូរ៉េក្នុងនាមជាបេសកជនពិសេស។

ភាគីទាំង២បានពិភាក្សាគ្នាអំពីវិធីសាស្ត្រដែលរដ្ឋាភិបាលកូរ៉េអាចជួយដល់ប្រទេសអ៊ុយក្រែនដែលកំពុងហែកហួរដោយភ្លើងសង្រ្គាម ជាមួយនឹងជំនួយមនុស្សធម៌ ការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការវប្បធម៌។

កាលពីដើមឆ្នាំ២០២២ ទីក្រុងសេអ៊ូលបាននិងកំពុងជួយដំឡើងប្រព័ន្ធដឹកជញ្ជូនសាធារណៈដ៏ឆ្លាតវៃមួយ ដោយមានជំនួយពីធនាគារពិភពលោកដល់អ៊ុនក្រែន ប៉ុន្តែវាត្រូវបានផ្អាកទៅវិញដោយសារតែការឈ្លានពានរបស់រុស្ស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here