អ្នកជំនាញ: មាសនៅតែជាការវិនិយោគដ៏មានសក្តានុពលរហូតដល់ដំណាច់ឆ្នាំ២០២៣

ដោយ៖ សុខុម

ហាណូយ: មាសនៅតែជាការវិនិយោគដ៏មានសក្តានុពលរហូតដល់ដំណាច់ឆ្នាំ២០២៣ ទោះបីជាសេដ្ឋកិច្ចពិភពលោកជាទូទៅ និងជាពិសេសប្រទេសវៀតណាម នៅតែប្រឈមហានិភ័យសេដ្ឋកិច្ចដាំក្បាលចុះ ហើយអតិផរណាហក់ឡើងខ្ពស់ដែលធ្វើឱ្យពិបាកក្នុងការព្យាករពីតម្លៃមាសយ៉ាងណាក្ដី។

នេះជាការលើកឡើងរបស់លោក Shaokai Fan ប្រធានប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាប្រធានសកលនៃធនាគារកណ្តាលនៃស្ថាប័នក្រុមប្រឹក្សាមាសពិភពលោក (WGC) ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ សប្ដាហ៍មុនដើម្បីបញ្ចេញរបាយការណ៍និន្នាការតម្រូវការមាសចុងក្រោយបំផុតរបស់ស្ថាប័នក្រុមប្រឹក្សាមាសពិភពលោក (WGC) សម្រាប់ត្រីមាសទី១ ដើមឆ្នាំ២០២៣។

របាយការណ៍ខាងលើនេះបង្ហាញថា នៅក្នុងប្រទេសវៀតណាម តម្រូវការមាសបានធ្លាក់ចុះ១២%ពី១៩,៦តោនក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២ មកនៅត្រឹម១៧,២តោនក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៣។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២២ ខែឧសភា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដូចគ្នានេះដែរ តម្រូវការដុំមាស និងកាក់មាសក៏បានធ្លាក់ចុះ១០%ពី១៤តោនក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២ មកនៅត្រឹម១២,៦តោនក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៣។

ទន្ទឹមនេះ តម្រូវការគ្រឿងអលង្ការបានធ្លាក់ចុះ១៨%ពី៥,៦តោនក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២ មកនៅត្រឹម៤,៦តោនក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៣។

លោក Shaokai Fan បានពន្យល់ពីនិន្នាការខាងលើថា ការឡើងថ្លៃមាសបានជះផលប៉ះពាល់ដល់តម្រូវការទិញគ្រឿងអលង្ការមាស និងដុំមាសនៅក្នុងទីផ្សារវៀតណាម។ លើសពីនេះ ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ និងការព្រួយបារម្ភអំពីអតិផរណាបានធ្វើឱ្យតម្រូវការទិញមាសធ្លាក់ចុះផងដែរ៕

ប្រភពពី៖ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here