តម្លៃ​ហាងឆេងជួញដូរមាស​នៅតំបន់អាសុីមាន​ស្ថិរភាពនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃមាសមានស្ថិរភាពក្នុងការជួញដូរនៅតំបន់អាស៊ីដំបូងនៅថ្ងៃអង្គារនេះ ខណៈដែលអ្នកវិនិយោគផ្តោតលើការពិភាក្សាអំពីកម្រិតបំណុលរបស់សហរដ្ឋអាមេរិកដែលបានអូសបន្លាយជាយូរមកហើយ។

តម្លៃមាស Spot Gold បានកើនឡើងខ្ពស់០,១% មកនៅត្រឹម១៩៧១,០៩ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង 0019 GMT ចំណែកឯ តម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៣% ដល់១៩៧២,១ដុល្លារ។

លោកប្រធានាធិបតី Joe Biden និងប្រធានសភាអាមេរិក លោក Kevin McCarthy មិនអាចឈានដល់កិច្ចព្រមព្រៀងមួយកាលពីថ្ងៃច័ន្ទនោះទេ ស្តីពីការដំឡើងពិដានបំណុលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តំណាងសហរដ្ឋអាមេរិកលោក Patrick McHenry ដែលជាអ្នកចរចាកំពូលមកពីគណបក្សសាធារណរដ្ឋបានអះអាងកាលពីយប់ថ្ងៃច័ន្ទថា សេតវិមានខ្វះភាពបន្ទាន់ក្នុងការដោះស្រាយវិបត្តិជំពាក់បំណុលអាមេរិក។

លោក James Bullard ប្រធានធនាគារ Fed របស់ទីក្រុង St. Louis បានមានប្រសាសន៍ថា វាប្រហែលជាមានតម្រូវការក្នុងការដំឡើងខ្ពស់លើអត្រាគោលនយោបាយ។

ប្រធានធនាគារកណ្តាលនៃទីក្រុង Minneapolis លោក Neel Kashkari បានព្រមានថា ខណៈហាក់ដូចជាភាពតានតឹងនៃវិស័យធនាគារបានចប់សព្វគ្រប់ ប៉ុន្តែប្រវត្តិសាស្រ្តបានបង្ហាញពីបញ្ហាកាន់តែច្រើនដែលមិនអាចទប់ស្កាត់មិនឱ្យកើតឡើងបាននោះទេ។

ខណៈពេលដែលមាសត្រូវបានចាត់ទុកថាជាវត្ថុការពារប្រឆាំងនឹងភាពមិនប្រាកដប្រជាសេដ្ឋកិច្ច ប៉ុន្តែការកើនឡើងនៃអត្រាការប្រាក់ខ្ពស់នឹងជះផលប៉ះពាល់ដល់តម្រូវការដុំមាសដែលមិនផ្តល់ទិន្នផល(zero-yielding asset)។

តម្លៃ Spot silver បានធ្លាក់ចុះ០,១% មកនៅ២៣,៦៤ក្នុងមួយអោន ខណៈតម្លៃផ្លាទីនធ្លាក់ចុះ០,៣% ដល់ទៅ១០៦៣,៩៧ដុល្លារ ហើយតម្លៃ palladium បានធ្លាក់ចុះ០,៣% ទៅដល់១៤៨៧,០៧ដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here