គិតត្រឹមខែមេសាការប្រមូលចំណូលពន្ធសម្រេចបាន៤៤ភាគរយ នៃផែនការសរុបប្រចាំឆ្នាំ២០២៣នេះ

ដោយ: គង់ លាងហួរ

ភ្នំពេញ: អគ្គនាយកដ្ឋានពន្ធដារ (GDT) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ប្រមូលចំណូលពន្ធបានជិត១,៦ពាន់លានដុល្លារនៅក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៣នេះ ដែលស្មើទៅនឹង៤៤ភាគរយនៃគោលដៅប្រចាំឆ្នាំ។

តួលេខនេះត្រូវបានចេញផ្សាយ ដោយអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ (GDT) លោក គង់ វិបុល នៅក្នុងការផ្សាយពិសេសស្តីពីសេវាពន្ធកាលពីពេលថ្មីៗនេះ។

ការប្រមូលប្រាក់ចំណូលពីប្រតិបត្តិការ ពាណិជ្ជកម្មអេឡិចត្រូនិកសម្រាប់រយៈពេលពីខែមករា ដល់ខែមេសាឆ្នាំ២០២៣នេះ ត្រូវបានកត់ត្រាចំនួន២៦លានដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក គង់ វិបុល បានពន្យល់ពីចំណូលពន្ធសំខាន់់ៗ ក្នុងរយៈពេល៤ខែដំបូង តាមរយៈស្ថានភាពចំណូលពន្ធខ្ពស់ នៅក្នុងខែមករាដល់ខែមីនាឆ្នាំ២០២៣ ដែលជារដូវកាលសម្រាប់ប្រកាស និងបង់ពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ២០២២។

ទន្ទឹមនឹងនេះដែរ លោក​ គង់ វិបុល បាន​ចាត់ទុក​សមិទ្ធផល​ដ៏ល្អប្រសើរនេះ​ថា បណ្តាលមកពីវិធានការ​ ដ៏​មាន​ប្រសិទ្ធភាព​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បីទប់ទល់ប្រឆាំង​នឹង​ជំងឺ​រាតត្បាតកូវីដ-១៩។

លោក គង់ វិបុល ទោះបីស្ថិតក្នុងស្ថានភាពកូវីដ១៩ ក៏ចំណូលពន្ធដារ  នៅតែអាចសម្រេចបានលើសផែនការ

អគ្គនាយកដ្ឋានពន្ធដារ (GDT) គឺជាភ្នាក់ងាររដ្ឋាភិបាលដែលទទួលខុសត្រូវ ក្នុងការប្រមូលពន្ធផ្ទៃក្នុងដូចជា ពន្ធលើប្រាក់ចំណូល ពន្ធលើប្រាក់ខែ អាករលើតម្លៃបន្ថែម និងពន្ធអចលនទ្រព្យ។

នៅឆ្នាំ២០២៣នេះ រដ្ឋាភិបាលកំណត់គោលដៅប្រមូលថវិកាឱ្យបានចំនួន២៣ពាន់ពាន់លានរៀល (ប្រហែល៥,៥ពាន់លានដុល្លារ) ជាប្រាក់ចំណូលពី GDT និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដែលប្រមូលពន្ធទៅលើទំនិញនាំចូល និងទំនិញនាំចេញពីប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here