គំរោងជ្រោយចង្វារGardenក្រោមទុនវិនិយោគ៥០លានដុល្លារសម្រេចបានវឌ្ឍនភាពល្អប្រសើរ

ដោយៈគង់ សូរិយា

        ភ្នំពេញៈ ការសាងសង់បុរីលំដាប់អភិជនថ្មីមួយ នៅទីក្រុងរណបជ្រោយចង្វាររបស់ក្រុមហ៊ុនOCIC កំពុងសម្រេចបានវឌ្ឍនភាពយ៉ាងប្រសើរ។

ប្រធានគ្រប់គ្រងទូទៅនៃទីក្រុងរណបជ្រោយចង្វារ និងជាប្រធា​នគ្រប់គ្រងបុរីជ្រោយចង្វារហ្កាឌិន បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីតរសៀលថ្ងៃទី១៦ ឧសភានេះថា ដំណើរការសាងសង់បុរីដំណាក់កាលទី១ លើផ្ទៃដីទំហំ៦ហិកតា ក្នុងចំណោមផ្ទៃដីសរុ​បជាង១៣ហិកតា កំពុងសម្រេចបានវឌ្ឍនភាពប្រសើរ។

លោកបន្តថា “រហូតមកទល់ពេលនេះ ការសាងសង់សម្រេចបាន​​ប្រមាណ៣០ភាគរយហើយ ស្រ​បពេលអតិថិជនកាន់តែច្រើនកំពុងចាប់អារម្មណ៍គំរោងនេះ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត បាននិងកំពុងរៀបថំឡើងតាមទស្សនទានអភិវឌ្ឍន៍បែបSmart City ដែលការអភិវឌ្ឍនៅក្នុងទីក្រុងនេះ ផ្តោតលើមជ្ឈមណ្ឌលពាណិជ្ជកម្មស្រដៀងគ្នានឹង មហាវិថីព្រះមុនីវង្សនាពេលបច្ចុប្បន្ននេះ។ នេះបើតាមការឲ្យដឹងពីលោកទូច សំណាងអគ្គនាយករងក្រុមហ៊ុនOCIC។

ជាមួយគ្នានេះ លោកស្រីតាំង ស៊ុយចាន់ប្រធានផ្នែកទីផ្សារនៃបុរីជ្រោយចង្វារ ហ្កាឌិនបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា តាមផែនការគំរោងនេះ នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៥ចខាងមុខ ខណៈបច្ចុប្បន្នអតិថិជន បានទិញផ្ទះក្នុងគំរោងនេះ អស់ជាង៣០ភាគរយហើយ។

លោកស្រីបន្តថា “ផ្ទះគ្នុងគំរោងនេះ មានរហូតដល់៨ប្រភេទនិងលក់ក្នុងតម្លៃចាប់ពី២១ម៉ឺនដុល្លារ ដល់ជិត២លានដុល្លារអាមេរិក”។ លោកស្រីបន្តថា “ជាមួយនឹងការគិតគូបរិស្ថាន សោភ័ណភាព និងភាពងាយស្រួល ដល់ការធ្វើដំណើររបស់អតិថិជន ក្រុមហ៊ុនបានសាងសង់ផ្លូវទំហំចាប់ពី៨ ដល់១២ម៉ែត្រ”។

 

LEAVE A REPLY

Please enter your comment!
Please enter your name here