តម្លៃផ្ទះនៅប្រទេសកូរ៉េខាងត្បូងបន្តដាំក្បាលចុះអស់រយៈ ពេល១១ខែជាប់ៗគ្នា

ដោយ: គង់ លាងហួរ

សេអ៊ូលៈ តម្លៃផ្ទះរបស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះក្នុង      រយៈ​ពេល១១ខែជាប់ៗគ្នាក្នុងខែមេសា ដែលជាការធ្លាក់ចុះរយៈពេលវែងបំផុតក្នុងរយៈពេល១១ឆ្នាំកន្លងមក ប៉ុន្តែល្បឿននៃការធ្លាក់ចុះនៅតែបន្តថមថយចុះ។

យោងតាមទិន្នន័យពីក្រុមប្រឹក្សា ភិបាលអចលនទ្រព្យកូរ៉េបានឱ្យដឹងថា សន្ទស្សន៍តម្លៃផ្ទះ នៅទូទាំងប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះ០,៤៧ភាគរយ នៅក្នុងខែមេសាបើធៀបនឹងខែមីនាកន្លងទៅ។

នោះបើគិតប្រៀបធៀប ជាមួយនឹងការធ្លាក់ចុះក្នុងអត្រា០,៧៨ភាគរយនៅក្នុងខែមីនា ហើយជាខែទី៤ជាប់ៗគ្នា ដែលល្បឿននៃការធ្លាក់ចុះបានបង្អង់ថមថយចុះ និងជាសញ្ញាបង្ហាញថា ការដំឡើងអត្រាការប្រាក់ដ៏ខ្លាំងក្លា និងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច កំពុងជះផលប៉ះពាល់ទៅលើវិស័យអចលនទ្រព្យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យបានបង្ហាញថា សន្ទស្សន៍តម្លៃផ្ទះបានធ្លាក់ចុះសរុប៨,៥៣ភាគរយ ក្នុងអំឡុងពេល១១ខែ ដែលជាការធ្លាក់ចុះដ៏អាក្រក់បំផុត ចាប់តាំងពីឆ្នាំ២០០៣ នៅពេលដែលក្រុមប្រឹក្សាភិបាលអចលនទ្រព្យកូរ៉េបានចាប់ផ្តើមបញ្ចេញទិន្នន័យ។

ទោះជាយ៉ាងណាក្តី វដ្តនៃការធ្លាក់ចុះបច្ចុប្បន្ននេះ បណ្តាលមួយផ្នែកមកពីការកែតម្រូវតម្លៃ បន្ទាប់ពីការកើនឡើងមិនឈប់ឈរ ក្នុងរយៈពេល៣២ខែរហូតដល់ខែឧសភា ឆ្នាំ២០២២។

យោងតាមការចុះផ្សាយដោយសារពត៌មាន Reuter បានឱ្យដឹងថា រដ្ឋាភិបាលកូរ៉េបានឆ្លើយតប ទៅនឹងការដាំក្បាលចុះនៅក្នុងទីផ្សារអចលនទ្រព្យ តាមរយៈការបន្ធូរបន្ថយបទប្បញ្ញត្តិហិរញ្ញវត្ថុ សម្រាប់អ្នកទិញផ្ទះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here