តម្លៃមាសមានស្ថិរភាពនៅថ្ងៃសុក្រនេះ ខណៈក្រុមពាណិជ្ជករវាយតម្លៃទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃមាសមានស្ថិរភាពនៅក្នុងការជួញដូរនៅតំបន់អាស៊ីនាព្រឹកថ្ងៃសុក្រនេះ ខណៈដែលអ្នកវិនិយោគបានវាយតម្លៃទិន្នន័យរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ដែលជាសញ្ញានៃការធ្លាក់ចុះសេដ្ឋកិច្ច និងផលប៉ះពាល់ទៅលើគន្លងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។

មាស Spot Gold មានតម្លៃ២០១៦,៨៦ដុល្លារ ក្នុងមួយអោនគិតត្រឹមម៉ោង 0021 GMT បន្ទាប់ពីបញ្ចប់ការជួញដូរទាបជាងនៅក្នុងវគ្គមុន។ តម្លៃមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានហក់ឡើងខ្ពស់០,១% មកនៅត្រឹម២០២១,៨ដុល្លារក្នុងមួយអោន។

តម្លៃមាសបានហក់ឡើងកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីទិន្នន័យបានបង្ហាញពីការកើនឡើងនៃការទាមទារពីក្រុមអ្នកគ្មានការងារធ្វើប្រចាំសប្តាហ៍ និងការកើនឡើងប្រចាំឆ្នាំតិចតួចបំផុតនៃតម្លៃអ្នកផលិតកាលពីខែមុនក្នុងរយៈពេលជាង២ឆ្នាំ។

ប៉ុន្តែមាសបានបាត់បង់ការទាក់ទាញរបស់ខ្លួនខណៈដែលប្រាក់ដុល្លារអាមេរិកបានហក់ឡើងថ្លៃដែលធ្វើឱ្យដុំមាស ហក់ឡើងថ្លៃសម្រាប់អ្នកទិញនៅបរទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមអ្នកនាំពាក្យសេតវិមានបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចប្រជុំកម្រិតបំណុលរវាងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងសមាជិកសភាកំពូលដែលបានគ្រោងទុកសម្រាប់ថ្ងៃសុក្រនេះត្រូវបានពន្យារពេល ហើយក្រុមមេដឹកនាំបានយល់ព្រមជួបប្រជុំគ្នានៅដើមសប្តាហ៍ក្រោយ។

តម្លៃមាស Safe-haven bullion មាននិន្នាការកើនឡើងក្នុងអំឡុងពេលនៃភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ឬហិរញ្ញវត្ថុ ខណៈពេលដែលអត្រាការប្រាក់ទាបក៏ជួយជំរុញការទាក់ទាញរបស់ដុំមាស(zero-yield asset)ផងដែរ។

តម្លៃលោហធាតុប្រាក់ Spot silver ស្ថិតក្នុងតម្លៃ២៤,១៧ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនធ្លាក់ចុះ០,២%ដល់១០៩១,១៣ដុល្លារ ហើយតម្លៃ palladium កើនឡើង០,២% ដល់១៥៥៤,៦៣ដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here