ក្រុមហ៊ុនធំៗចំនួន៨នឹងផ្តល់ឱកាសការងារជិត៨០០កន្លែង ក្នុងវេទិកាការងារ

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន សហគ្រាសចំនួន៨ ដោយផ្តល់ឱកាសការងារចំនួនប្រមាណ៧៩៧កន្លែង ជូនដល់អ្នកកំពុងស្វែងរកការងារធ្វើ នៅក្នុងកម្មវិធីវេទិកាការងារ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះ។

NEA​ បានឲ្យដឹងថា ក្រុមហ៊ុនទាំង៨នេះ នឹងផ្តល់ឱកាសការងារសរុបចំនួន៧១៧កន្លែងដល់ យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារ ធ្វើក្នុងវេទិកាការងារនេះ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរ ការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាស ផ្ទាល់ភ្លាមៗជាមួយ តំណាងក្រុមហ៊ុនទាំងនោះបាន។

NEA បានបញ្ជាក់ទៀតថា ក្រុមហ៊ុនធំៗទាំង៨ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិក ក្នុងវេទិកាការងាររបស់ NEA នោះរួមមាន៖ ក្រុមហ៊ុន GFG, ក្រុមហ៊ុន BPC Trading Co., Ltd ធនាគារ AEON SPECIALIZED BANK (CAMBODIA) PLC. , ធនាគារ ស្ថាបនា, ក្រុមហ៊ុន BS Land & Home Co., Ltd ក្រុមហ៊ុន CAMBODIA ANGKOR AIR CO., LTD. គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ AMK , និង ក្រុមហ៊ុនIDD (Cambodia) Co., Ltd.៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here