តម្លៃប្រាក់ដុល្លារអាមេរិកហក់ឡើង ខណៈប្រាក់អឺរ៉ូធ្លាក់ថ្លៃនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រាក់ដុល្លារបានហក់ឡើងខ្ពស់នៅថ្ងៃអង្គារនេះ បន្ទាប់ពីការស្ទង់មតិប្រាក់កម្ចីបានបង្ហាញថា លក្ខខណ្ឌឥណទាននៅសហរដ្ឋអាមេរិកមានភាពអាប់អួរទាបជាងការរំពឹងទុក ខណៈប្រាក់ផោនហក់ឡើងថ្លៃជាមួយនឹងកម្រិតខ្ពស់បំផុតរយៈពេលមួយឆ្នាំមុនពេលកិច្ចប្រជុំគោលនយោបាយរបស់ធនាគារអង់គ្លេសនៅសប្តាហ៍នេះ។

ការស្ទាបស្ទង់មតិមន្ត្រីឥណទានជាន់ខ្ពស់ប្រចាំត្រីមាសរបស់ធនាគារ Federal Reserve (SLOOS) បានបង្ហាញថា ខណៈពេលដែលលក្ខខណ្ឌឥណទានសម្រាប់អាជីវកម្ម និងគ្រួសារនៅសហរដ្ឋអាមេរិកបន្តរឹតបន្តឹងនៅដើមឆ្នាំ វាអាចបណ្តាលមកពីផលប៉ះពាល់នៃការដំឡើងអត្រាការប្រាក់ដ៏ខ្លាំងក្លារបស់ធនាគារ Fed ជាជាងភាពតានតឹងផ្នែកធនាគារធ្ងន់ធ្ងរ។

ប្រាក់ដុល្លារអាមេរិកបានធ្វើឱ្យទិន្នផលរតនាគារហក់ឡើងខ្ពស់ជាងមុនបន្តិចបន្ទាប់ពីការស្ទង់មតិនេះ ខណៈដែលក្រុមពាណិជ្ជករបានបន្ទាបការរំពឹងទុករបស់ពួកគេយ៉ាងខ្លាំងលើទំហំនៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារ Fed ដែលត្រូវការនៅចុងឆ្នាំនេះ ដើម្បីបន្ធូរបន្ថយភាពតានតឹងលើវិស័យនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃប្រាក់អឺរ៉ូបានដាំក្បាលចុះ០,១៦ភាគរយចុងក្រោយមកនៅត្រឹម១,០៩៨៧ដុល្លារអាមេរិក ខណៈពេលដែលប្រាក់យ៉េនជប៉ុនបានដាំក្បាលចុះ០,១ភាគរយដល់១៣៥,២៤យ៉េន ក្នុងមួយដុល្លារ។

លោក Rodrigo Catril អ្នកយុទ្ធសាស្រ្តរូបិយប័ណ្ណនៅធនាគារជាតិអូស្ត្រាលី (NAB) បានអះអាងថា “វាមិនអាក្រក់ដូចបានរំពឹងទុកនោះទេ។ វានៅតែមានការរឹតបន្តឹងនៅក្នុងលក្ខខណ្ឌឥណទានដែលនឹងមកដល់ … ប៉ុន្តែជារួម នៅដំណាក់កាលនេះ ការស្ទង់មតិមិនបង្ហាញពីវិបត្តិឥណទាននៅពេលខាងមុខនោះទេ ហើយខ្ញុំគិតថានោះជាដំណឹងល្អ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here