មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានចូលរួមសន្និសីទទាក់ទងនឹងការបោះបង់កាកសំណង់គ្រោះថ្នាក់ឆ្លងដែន

ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ លោកសាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំសនិ្នសីទភាគីលើកទី១៦ នៃអនុសញ្ញាបាសែល  ស្តីពីការត្រួតពិនិត្យចលនាដឹកជញ្ជូន និងការបោះបង់ចោលសំណល់គ្រោះថ្នាក់ឆ្លងដែន(BC COP16) កិច្ចប្រជុំសន្និសីទភាគីលើកទី១១ នៃអនុសញ្ញារ៉ូថឺដាមស្តីពី នីតិវិធីនៃការយល់ព្រមផ្តល់ព័ត៌មានជាមុន ចំពោះសារធាតុគីមី និងថ្នាំកសិកម្មគ្រោះថ្នាក់ក្នុងពាណិជ្ជកម្មអន្តរជាតិ (RC COP11)។

លោកក៏បានចូលរូម កិច្ចប្រជុំសន្និសីទភាគីលើកទី១១ នៃអនុសញ្ញាស្ដុកខូម ស្តីពីសារធាតុបំពុលសរីរាង្គមិនងាយបំបែកធាតុ (SC COP11) ​​​ ដែលរៀបចំឡើងនៅទីក្រុង​ហ្សឺណែវ​​ ប្រទេសស្វីស​។ គណៈប្រតិភូបាននិងកំពុងចូលរូមកិច្ចប្រជុំ ចាប់ពីថ្ងៃទី០១​​​​ ដល់​ថ្ងែទី​១២​ ខែ​​ ឧសភា​ ឆ្នាំ​២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំសន្និសីទភាគីនៃអនុសញ្ញា​​បាស៊ែល​​ រ៉ូតាថឺដាម និងស្តុកខូម​​ បានរៀបចំក្រោមប្រធានបទ​ក្រោមប្រធានបទ “ការពន្លឿនគោលដៅគ្រប់គ្រងសារធាតុគីមី និងសំណល់ប្រកបដោយសុវត្ថិភាពបរិស្ថាន​» ដែលមានអ្នកចូលរួមចំនួន​​១៤០០​ តំណាងអោយប្រទេសជាភាគីចំនួន​​១៨២​ និងអង្គការអន្តរជាតិជាអ្នកអង្កេតការណ៍”។

​ គោលបំណងសំខាន់នៃកិច្ចប្រជុំសន្និសីទភាគី នៃអនុសញ្ញាទាំងបីនេះ រួមមាន ទី១ ពិនិត្យ​​លើការវឌ្ឍនភាព ​​និងបញ្ហាប្រឈមក្នុងការអនុវត្តអនុសញ្ញាទាំងបី​​ ដើម្បីស្វែងរកដំណោះស្រាយសំដៅជួយដល់ប្រទេសជាភាគី។ ទី២ ពិភាក្សា​​​​ និងសម្រេចលើសេចក្តីសម្រេច​​ និងសំេណើកែសម្រួលមាត្រាមួយចំនួន ដែលបានរៀបចំ​ដោយក្រុមការងារបច្ចេកទេស និងបានស្នើឡើងដោយប្រទេសជាភាគី​ ដើម្បីលើកកម្ពស់​ប្រសិទ្ធិភាព ក្នុងការអនុវត្តអនុសញ្ញា​​សំដៅសឆ្លើយតបទៅនឹងគោលដៅដែលបានកំណត់។

ទី៣ ពិនិត្យ​ និងពិភាក្សា​លើការរៀបចំផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ​ ២០២៤​ និង​២០២៧​ ។

ជាមួយគ្នានេះដែរ​ លោក​​រដ្ឋលេខាធិការ​ បានជួបពិភាក្សាការងារជាមួយ​​ ឯកឧត្តម​​​ Rolph Payet អគ្គលេខាធិកានៃអនុសញ្ញាបាស៊ែល​ អនុសញ្ញារ៉ូថឺដាម និងអនុសញ្ញាស្តុកខូម​​ (BRS)ដោយក្នុងនោះឯកឧត្តមរដ្ឋលេខាធិការបានលើកឡើង អំពីគោលជំហ​រនិងការប្តេជ្ញាចិត្តរបស់កម្ពុជា ​ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ លើការងារកិច្ចគាំពារបរិស្ថាន​ និងការពារសុខភាពសាធារណះ​​ តាមរយះការផ្តល់សច្ចាប័នចូលជាភាគី​ និងបំពេញកាតព្វកិច្ច ដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងពហុភាគីវិស័យបរិស្ថាន រួមមានការរៀបចំលិខិតបទ​ដ្ឋានគតិយុត្ត​ពាក់ពន្ធ័​ ការពង្រឹងសមត្ថភាពមន្រ្តី​ និងការរៀបចំកម្មវិធីផ្សព្វផ្សាយ​និងលើកកម្ពស់ ការយល់ដឹងសាធារណៈពាក់ពន្ធ័នឹងសារធាតុ​សំណល់​គ្រោះថ្នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here