ផ្សារហ៊ុននៅតំបន់អាស៊ីហក់ឡើងថ្លៃនៅថ្ងៃសុក្រនេះ ខណៈវិនិយោគិនរង់ចាំការសម្រេចគោលនយោបាយរបស់ធនាគារជប៉ុន

ដោយ: គង់ លាងហួរ

អន្តរជាតិ: ផ្សារហ៊ុនអាស៊ីហក់ឡើងថ្លៃនៅថ្ងៃសុក្រនេះ ខណៈប្រាក់ចំណូលសាជីវកម្មដ៏រឹងមាំ បានជួយបង្កើនអារម្មណ៍ ទោះជាក្តីបារម្ភពីភាពទន់ខ្សោយ នៃសេដ្ឋកិច្ចនៅតែបន្តកើតមាន ហើយអ្នកវិនិយោគក៏កំពុងរង់ចាំ ការសម្រេចចិត្តគោលនយោបាយ ពីធនាគារកណ្តាលជប៉ុនផងដែរ។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិក ដ៏ទូលំទូលាយបំផុតរបស់ MSCI នៅខាងក្រៅប្រទេសជប៉ុន ហក់ឡើង០,៩៤ភាគរយ ប៉ុន្តែនៅតែមានដំណើរឆ្ពោះទៅរកការបញ្ចប់ខែនេះ ទាបជាង១,៤ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ផ្សារហ៊ុនNikkei របស់ជប៉ុនបានហក់ឡើង០,៥១ភាគរយ ខណៈដែលសន្ទស្សន៍ S&P/ASX 200 របស់អូស្ត្រាលី បានហក់ឡើង០,៣៣ភាគរយ។

ចំណែកផ្សារហ៊ុនរបស់សហរដ្ឋអាមេរិក បានហក់ឡើងថ្លៃយ៉ាងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ ដោយសារលទ្ធផលសុទិដ្ឋិនិយមពីក្រុមហ៊ុនបច្ចេកវិទ្យានានា ហើយភាគហ៊ុនរបស់ក្រុមហ៊ុន Meta Platforms Inc រួមទាំង Microsoft Corp និង Alphabet Inc បានហក់ឡើង។

ផ្សារហ៊ុនចិនបានធ្លាក់ថ្លៃ ខណៈពេលដែលសន្ទស្សន៍ Hang Seng របស់ហុងកុង បានហក់ឡើង០,៥ភាគរយ។  ភាពតានតឹងភូមិសាស្ត្រនយោបាយ រួមជាមួយនឹងការព្រួយបារម្ភ លើទស្សនវិស័យសេដ្ឋកិច្ចពិភពលោក បានធ្វើឱ្យអារម្មណ៍អ្នកវិនិយោគ ធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

យោងតាមទិន្នន័យបានបង្ហាញថា សេដ្ឋកិច្ចអាមេរិកបានធ្លាក់ចុះច្រើនជាងការរំពឹងទុក នៅក្នុងត្រីមាសទីមួយ បើទោះបីជាកំណើនតម្លៃបានហក់ឡើងខ្លាំង ជាងអ្នកសេដ្ឋកិច្ចបានព្យាករណ៍ទុកយ៉ាងណាក្តី។

លោក Taylor Nugent សេដ្ឋវិទូនៅធនាគារជាតិអូស្ត្រាលីបានអះអាងថា “ទិន្នន័យនេះបង្ហាញ ពីលទ្ធផលរួមបញ្ចូលគ្នា ដែលមិនសប្បាយចិត្ត នៃកំណើនអន់ជាងការរំពឹងទុក និងការកើនឡើងតម្លៃខ្លាំងជាងការរំពឹងទុកនៅក្នុងត្រីមាសទីមួយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here