វិស័យសាងសង់កប៉ាល់របស់មហាយក្សចិន នៅតែបន្តឈានមុខគេក្នុងទីផ្សារពិភពលោកក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៣

សុខុម

ប៉េកាំង: ឧស្សាហកម្មសាងសង់កប៉ាល់របស់ប្រទេសចិន បានបន្តនាំឈានមុខគេទូទាំងពិភពលោកក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៣ ដោយដណ្ដើមបានចំណែកទីផ្សារអន្តរជាតិធំបំផុតផ្នែកទិន្នផល ក៏ដូចជាការបញ្ជាទិញថ្មីៗ និងការបញ្ជាទិញដែលកាន់កាប់ក្នុងដៃ។

ទិន្នន័យពីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាននៃប្រទេសចិន បានបង្ហាញទិន្នន័យផ្លូវការកាលពីថ្ងៃពុធ ទី១៩ ខែមេសា ថា ទិន្នផលសាងសង់កប៉ាល់របស់ប្រទេសចិន បានកើនឡើងដល់៩,១៩លានតោនគិតជាទម្ងន់អំឡុងរយៈពេលនេះដែលគ្របដណ្ដប់៤៣,៥%នៃចំនួនសរុបទូទាំងពិភពលោក។

ការបញ្ជាទិញថ្មីៗដែលជាសូចនាករសំខាន់មួយទៀត នៃឧស្សាហកម្មសាងសង់កប៉ាល់របស់ប្រទេសចិន បានកើនឡើង៥៣%ពី១៥,១៨លានតោន ដែលគ្របដណ្ដប់រហូតដល់ទៅ៦២,៩%នៃចំណែកទីផ្សារទូទាំងពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការបញ្ជាទិញដែលកាន់កាប់ក្នុងដៃនៃវិស័យសាងសង់កប៉ាល់របស់ប្រទេសចិន មានចំនួនសរុបរហូតដល់ទៅ១១៤,៥២លានតោនគិតត្រឹមដំណាច់ខែមីនា ដោយសម្រេចបានកំណើន១៥,៦%។ ចំនួននេះគឺគ្របដណ្ដប់រហូតដល់ទៅ៥០,៨%នៃចំណែកទីផ្សារពិភពលោក៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here