រដ្ឋាភិបាលកូរ៉េគ្រោងគាំទ្រការវិនិយោគចំនួន៤៥៥លានដុល្លារតាម រយៈការលុបចោលបទប្បញ្ញត្តិ

ដោយ: គង់ លាងហួរ

សេអ៊ូល: យោងតាមក្រសួងហិរញ្ញវត្ថុបានឱ្យដឹងថា ប្រទេសកូរ៉េខាងត្បូងគ្រោងត្រួសត្រាយផ្លូវ សម្រាប់ការវិនិយោគរបស់អាជីវកម្មឯកជនចំនួន៦០០ពាន់លានវ៉ុន (៤៥៥លានដុល្លារអាមេរិក) ដោយកាត់បន្ថយបទប្បញ្ញត្តិ។

យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងទៀតថា ផែនការនេះជាគម្រោងទី៤ ដែលនឹងជួយឱ្យក្រុមហ៊ុន ក្នុងស្រុកបន្តទៅមុខជាមួយនឹងគម្រោងចំនួន៥៥ រួមទាំងការកសាងខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនឱសថផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសកូរ៉េបាននិងកំពុងខិតខំប្រឹងប្រែង ដើម្បីលុបចោលបទប្បញ្ញត្តិ ដើម្បីគាំទ្រការវិនិយោគបន្ថែមទៀត ដើម្បីដោះស្រាយការធ្លាក់ចុះនៃសេដ្ឋកិច្ច។

យោងតាមក្រសួងបានឱ្យដឹងថា ចាប់តាំងពីការប្រកាសដកបទប្បញ្ញត្តិលើកដំបូងរបស់ខ្លួន នៅក្នុងខែកក្កដាឆ្នាំមុន រដ្ឋាភិបាលបានគាំទ្រការវិនិយោគឯកជនចំនួន៧,៧ពាន់ពាន់លានវ៉ុន។

ក្រសួងហិរញ្ញវត្ថុបានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងបានខិតខំប្រឹងប្រែងដើម្បីស្វែងរក និងកែលម្អបទប្បញ្ញត្តិនៅនឹងកន្លែង ដោយពង្រីកទំនាក់ទំនងជាមួយវិស័យឯកជន និងទីផ្សារដោយរៀបចំ កិច្ចប្រជុំជាមួយអង្គការសេដ្ឋកិច្ច សមាគម និងអាជីវកម្មធំៗ”។

លើសពីនេះ ប្រទេសកូរ៉េខាងត្បូង នឹងរៀបចំផែនការជួលទីតាំងរបស់រដ្ឋនៅកំពង់ផែ Daesan ក្នុងខេត្ត South Chungcheong ដល់ក្រុមហ៊ុនឯកជន ដោយសារគោលការណ៍ណែនាំបែបនេះ បច្ចុប្បន្នមិនមានទេ ទោះបីជាមានតម្រូវការពីវិស័យឯកជនក៏ដោយ។

រដ្ឋាភិបាលក៏នឹងកែសម្រួលបទប្បញ្ញត្តិ ដើម្បីជួយដល់ទីក្រុង Yeongdeok ក្នុងការសាងសង់កន្លែងដាក់កន្ត្រកខ្សែកាប ជិះលើសមុទ្រ ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនផងដែរ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Choo Kyung-ho បានថ្លែងក្នុងកិច្ចប្រជុំស្តីពីការលុបចោលបទប្បញ្ញត្តិថា “ថ្មីៗនេះ តម្រូវការក្នុងស្រុកបាន និងកំពុងងើបឡើងវិញជាបណ្តើរៗ ប៉ុន្តែសេដ្ឋកិច្ចបាននិងកំពុងធ្លាក់ចុះ ដោយសារតែការនាំចេញ និងការវិនិយោគធ្លាក់ចុះ”។

លោកបានបន្ថែមថា “យើង​គ្រោង​នឹង​បន្ត​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ ដើម្បី​កែប្រែ​បទ​ប្បញ្ញត្តិ​ សម្រាប់គាំទ្រ​ដល់​ការ​នាំ​ចេញ និង​ការ​វិនិយោគ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here