រដ្ឋាភិបាលកូរ៉េគ្រោងបង្កើតគម្រោងវិនិយោគតម្លៃជិត១០ពាន់លានដុល្លារជាមួយវិស័យឯកជន

ដុល្លារជាមួយវិស័យឯកជន

ដោយ: គង់ លាងហួរ

សេអ៊ូល: រដ្ឋាភិបាលកូរ៉េគ្រោងបង្កើត គម្រោងវិនិយោគដែលមានតម្លៃ១៣ពាន់ពាន់លានវ៉ុន(៩,៨ពាន់លានដុល្លារអាមេរិក) ក្រោមទំនាក់ទំនងជាមួយវិស័យឯកជន ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណាត់ការនេះបានធ្វើឡើង ស្របពេលដែលសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងត្រូវបានគេរំពឹងថា នឹងនៅតែបន្តធ្លាក់ចុះនៅក្នុងឆមាសទី១នៃឆ្នាំ២០២៣នេះ មុនពេលមានការស្ទុះងើបឡើងវិញជាបណ្តើរៗនៅឆ្នាំក្រោយ។

លោក Choo Kyung-ho រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានថ្លែងនៅមុនកិច្ចប្រជុំបិទទ្វារស្តីពីបញ្ហានាំចេញថា “វិធានការចុងក្រោយនេះ ផ្តោត លើការពង្រឹងសមត្ថភាពសារពើពន្ធ និងការដោះស្រាយហានិភ័យនៃការធ្លាក់ចុះនៅក្នុងសេដ្ឋកិច្ច”។

លោក Choo បានបន្ថែមថា “យើងនឹងធ្វើការកែប្រែឡើងវិញនូវគោលនយោបាយពាក់ព័ន្ធយ៉ាងសកម្ម ដើម្បីទាក់ទាញមនុស្សកាន់តែច្រើននៅក្នុងវិស័យឯកជន ឱ្យចូលរួមនៅក្នុងគម្រោងទាំងនោះ”។

ក្រសួងបានបន្តថា ខ្លួននឹងពន្លឿនការអនុវត្តគម្រោង ដែលមានស្រាប់ផងដែរ ជាមួយនឹងគោលដៅ នៃការអនុវត្តគម្រោងវិនិយោគដែលមានតម្លៃ៨,៩ពាន់ពាន់លានវ៉ុននៅក្នុងឆ្នាំនេះ។

ដើម្បីស្តារឧស្សាហកម្មបន្ទះឈីបរបស់ប្រទេស ក៏ដូចជាផ្នែកអេក្រង់ និងថ្ម រដ្ឋាភិបាល និងក្រុមហ៊ុននឹងពន្លឿនការផ្លាស់ប្តូរ ដើម្បីបង្កើតមូលនិធិស្រាវជ្រាវ និងអភិវឌ្ឍន៍ (RD) ប្រហែល១៦០ពាន់ពាន់លានវ៉ុននៅឆ្នាំ២០២៧។

លោក Choo បានមានប្រសាសន៍ថា “ខណៈពេលដែលការនាំចេញរថយន្ត និងថ្មដែលអាចសាកបាននៅតែមានភាពរ៉ឹងមាំ វិស័យបន្ទះឈីបមិនទាន់ជួបប្រទះ នឹងផលប៉ះពាល់នៃការបើកដំណើរការឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិននៅឡើយទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here