ប្រាក់ចំណូលក្រុមហ៊ុនខ្នាតយក្សសកល Foxconn ហក់ឡើងខ្ពស់នៅត្រីមាសទី១ ខណៈការលក់បានកើនឡើង

ដោយ: គង់ លាងហួរ
ក្រុងតៃប៉ិៈ ក្រុមហ៊ុនខ Foxconn របស់តៃវ៉ាន់ ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកធំជាងគេលើពិភពលោក និងជាអ្នកដំឡើងទូរសព្ទ iPhone សម្រាប់ក្រុមហ៊ុន Apple Inc បានអះអាងថា ប្រាក់ចំណូលនៅក្នុងត្រីមាសទីមួយបានកើនឡើង៣,៩ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែការលក់សម្រាប់ត្រីមាសទី២នឹងធ្លាក់ចុះ។

ក្រុមហ៊ុននេះបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រាក់ចំណូលកាលពីខែមុនបានកើនឡើងដល់កម្រិតខ្ពស់បំផុតទី៣ក្នុងកំណត់ត្រាសម្រាប់ខែមីនាគឺ៤០០,៣ពាន់លានដុល្លារតៃវ៉ាន់ T$ (១៣,៤ពាន់លានដុល្លារអាមេរិក)។

ក្រុមហ៊ុនបានបន្តថា ទស្សនវិស័យសម្រាប់ត្រីមាសទី២ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះនៅលើមូលដ្ឋានពីមួយត្រីមាដទៅមួយត្រីមាស និងពីមួយឆ្នាំទៅមួយឆ្នាំទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុនគ្រោងនឹងរាយការណ៍ពីប្រាក់ចំណូលត្រីមាសទី១ នៅថ្ងៃទី១១ ខែឧសភាខាងមុខ ខណៈខ្លួនក៏នឹងផ្តល់ព័ត៌មានថ្មីៗអំពីទស្សនវិស័យរបស់ក្រុមហ៊ុនសម្រាប់ត្រីមាសបច្ចុប្បន្ន និងពេញមួយឆ្នាំផងដែរ។

កាលពីខែមីនា ក្រុមហ៊ុន Foxconn ធ្លាប់បានព្យាករណ៍ថា ប្រាក់ចំណូលពេញមួយឆ្នាំរបស់ខ្លួននឹងនៅទ្រឹង ដោយសារតែតម្រូវការចុះខ្សោយសម្រាប់គ្រឿងអេឡិចត្រូនិក នឹងត្រូវបានទូទាត់ដោយកំណើនគួរឱ្យកត់សម្គាល់នៅក្នុងផលិតផលកុំព្យូទ័រ Cloud បណ្តាញ និងគ្រឿងបន្លាស់។

លើសពីពាក់កណ្តាលនៃប្រាក់ចំណូលរបស់ក្រុមហ៊ុន Foxconn ទទួលបានមកពីការលក់គ្រឿងអេឡិចត្រូនិក ចំណែកផ្សារហ៊ុនរបស់ Foxconn បានហក់ឡើងថ្លៃឡើងរហូតដល់ទៅ៤,១ភាគរយ បើគិតរហូតមកទល់នឹងពេលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here