វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នឹង​បង្កើន​ភាព​ទាក់ទាញ​ដល់​វិនិយោគិន​ជាតិ និង​អន្តរជាតិ​នៅ​ឆ្នាំ២០២១ខាងមុខនេះ

ដោយ៖ ម៉ា​ណេ​ត

ភ្នំពេញៈ ផ្នែក​ចំនួន​ពីរ​នៃ​វិស័យ​អចលនទ្រព្យ នឹងមាន​ភាព​រីកចម្រើន​ខ្លាំង​ដោយ​បន្ត​ទាក់ទាញ​ការវិនិយោគ​ជាតិ និង​អន្តរជាតិ​នៅ​ឆ្នាំ២០២១ខាងមុខនេះ។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​អ្នកជំនាញ​អចលនទ្រព្យ​ជាតិ និង​អន្តរជាតិ។

លោកស្រី​អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែងប្រាប់​កាលពីថ្មីៗនេះ​ថា មាន​វិស័យ​មួយចំនួន នៅក្នុង​វិស័យ​អចលនទ្រព្យ នៅក្នុង​ប្រទេស​កម្ពុជា  នឹង​បន្ត​ទាក់ទាញ​ការវិនិយោគ​ជាតិ​ង​អន្តរជាតិ នៅក្នុង​ឆ្នាំ​ក្រោយនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី​ថ្លែងថា “អ្វីដែល​ខ្ញុំ​មើលឃើញ​នៅក្នុង​ឆ្នាំ២០២១ខាងមុខនេះ ទីផ្សារ​លំនៅឋាន​នឹងមាន​ភាពល្អប្រសើរ បន្ទាប់មក គឺ​ផ្នែក​ឧស្សាហកម្ម​ដែល​ភាគច្រើន​រង​ផលប៉ះពាល់​ពី​បណ្តា​ប្រទេសផ្សេងៗ ដែល​នឹង​ទាក់ទាញ​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា” ។

លោកស្រី​បន្តថា “នៅក្នុង​ឆ្នាំ២០២១ខាងមុខនេះ ទីផ្សារ​ការិយាល័យ សម្រាប់​កម្រិត B និង C នៅតែមាន​ការគាំទ្រ​ពី​អតិថិជន​ជួល និង​មួយវិញទៀត គឺ​ទីផ្សារ​លក់រាយ​ដែល​នឹង​ត្រឡប់​ដូច​ភាព​ដើម​វិញ​ជា​បណ្តើរ នៅ​ឆ្នាំ​ក្រោយនេះ ហើយ​អ្វីដែល​ទទួលរ​នូវ​ផ​ប៉ះពាល់​ខ្លាំង​គឺ​វិស័យ​សណ្ឋាគារ” ។

វិស័យ​អចលនទ្រព្យ​ស្ទើរ​គ្រប់ផ្នែក​នៅក្នុង​ឆ្នាំ ២០២០នេះ បានទទួល​រង​នូវ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ពី​ការរីក​រាលដាល​ពី​ជំងឺ​កូ​វីដ ១៩ ប៉ុន្តែ អ្ន​ជំនាញ​មើលឃើញថា មាន​វិស័យ​មួយចំនួន​នៅក្នុង​ផ្នែក​នេះ នឹងមាន​សន្ទុះ​ឡើងវិញ​នៅ​ឆ្នាំ២០២១ ខាងមុខ។

ស្ថាបនិក​និង​ជា​អគ្គនាយក​នៃ​គេហទំព័រ Propertyarea.asia លោក​យិន លាង​គង់​ដែល​បាន​តាមដាន​ដំណើរ​វិវត្តន៍ នៃ​សេដ្ឋកិច្ច និង​អចលនទ្រព្យ​បាន​ថ្លែងថា គ្រប់​ស្ថាប័នហិរញ្ញវត្ថុធំៗលើ​ពិភពលោក សុ​ទ្ឋ​តែ​ព្យាករណ៍​ពី​សន្ទុះ​នៃ​ការ​ងើប​ឡើងវិញ នៃ​សេដ្ឋកិច្ចកម្ពុជា​នៅ​ឆ្នាំ២០២១ ហើយ​រដ្ឋាភិបាល​បាន​ព្យាករណ៍​ផងដែរ​ថា សេដ្ឋកិច្ចកម្ពុជា​នឹង​ងើបឡើង៣,៥ភាគរយ ដែលជា​សញ្ញា​វិជ្ជមាន​សំរាប់​វិស័យនេះ។

លោក​បន្តថា “ស្ទើរ​គ្រប់ផ្នែក​នៃ​វិស័យ​អចលនទ្រព្យ នឹងមាន​ការរីកចម្រើន ដោយសារ​សកម្មភាព​សេដ្ឋកិច្ចកម្ពុជា ចាប់ផ្តើម​វិល​មករក​ភាពប្រក្រតី​វិញ ដែល​នេះ​ជាការ​ប្រមើលមើល​របស់​ធនាគារពិភពលោក” ។ លោក​បន្តថា “ការចាប់ផ្តើម​អនុវត្តន៍​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន(FTA) កម្ពុជា​នឹង​ទទួលបាន​ផលចំណេញ​ច្រើន​ពី​កាលានុវត្តន៍​ភាព​មាស​នេះ ពិសេស​កម្ពុជា​បាននិងកំពុង​ធ្វើ​ពិពិធ​កម្ម ទីផ្សារ​របស់ខ្លួន​កាន់តែ​ទូលំទូលាយ​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ពិភពលោក” ។

លោក​យិន លាង​គង់​បាន​បន្តថា ភាពអំណោយ​ផល​នៃ​សេដ្ឋកិច្ច ការកសាង​បទ     ដ្ឋា​ន​គតិយុត្តិ​របស់​រដ្ឋាភិបាល ដែល​ទទួល​សម្រួល​និង​លើកទឹកចិត្ត​អ្នកវិនិយោគ ពិសេស​ការពង្រីក​ការសាងសង់ ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នឹង​ជួយ​ឲ្យ​វិស័យនេះ មាន​ភាព​រីកចម្រើន​កាន់តែ​លឿន​ថែមទៀត​នាពេល​អនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here