កម្ពុជាបាននាំ​ចេញ​គ្រាប់​ស្វាយចន្ទី​ប្រមាណ១១៤.០០០តោន​ត្រឹមរយៈពេល២ខែដំបូង

ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៣នេះ ប្រទេសកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីចំនួន១៤.១៩៣តោនទៅកាន់បណ្តាប្រទេសចំនួន៤។

ក្នុង​នោះ​ស្វាយចន្ទីចំនួន១១៤.១៤០តោន​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់ប្រទេស​វៀតណាម ២៧តោនទៅ​ប្រទេស​ជប៉ុន ២០តោនទៅ​ប្រទេស​ថៃ និង៦,៤តោន ទៅ​កាន់ប្រទេសកូរ៉េ​ខាង​ត្បូង។

លើសពីនេះទៀត កម្ពុជា​ក៏បានប្តេជ្ញា​ផលិត​គ្រាប់ស្វាយចន្ទី​ប្រកបដោយ​គុណភាព​ប្រកួតប្រជែង​លើ​ទីផ្សារ​ជាតិ និង​អន្តរជាតិផងដែរ។ ស្វាយចន្ទី​ជា​ដំណាំ​ពាណិជ្ជកម្ម​នាំ​ចេញ​ច្រើន​ជាង​គេ​ទី​៣​របស់​កម្ពុជា បន្ទាប់​ពី​អង្ករ​ឈរ​លេខ​១ និង​ទី​២ គឺដំឡូងមី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងសហការជាមួយតួអង្គសំខាន់ៗដូចជា សហព័ន្ធ និងសមាគមស្វាយចន្ទីកម្ពុជា ក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីជំរុញការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា។

បច្ចុប្បន្ននេះ កម្ពុជាអាច​ផលិត​គ្រាប់​ស្វាយចន្ទី​បាន​រហូត​ដល់ទៅ១.១៨០.០០០តោន ពី​ផ្ទៃដី៧០០.០០០ហិកតា​នៅ​ទូទាំង​ប្រទេស។

នៅក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជាបានអនុម័តសេចក្តីព្រាងគោលនយោបាយជាតិស្តីពីគ្រាប់ស្វាយចន្ទីឆ្នាំ២០២២-២០២៧ ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រែក្លាយខ្លួនទៅជាអ្នកផលិត និងផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីដ៏សំខាន់នៅក្នុងទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here