រយៈពេល៥ខែក្រោយបោះផ្សាយមូលបត្ររបស់អេស៊ីលីដាក្នុងផ្សារមូលបត្រ កម្ពុជាការជួញដូរកាន់តែសកម្ម

ដោយចរិយា

ភ្នំពេញៈ បន្ទាប់ពីបានបោះផ្សាយភាគហ៊ុន នៅក្នុងផ្សារមូលបត្ររបស់ធនាគារអអេស៊ីលីដា ភីអិលស៊ីការជួញដូរភាគហ៊ុន នៅក្នុងផ្សារហិរញ្ញវត្ថុមួយនេះ ទទួលបានការជួញដូរកាន់តែច្រើនពីសំណាក់វិនិយោគិន។

លោកស្រី ម៉ារ អមរ៉ា អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ នៃធនាគារអេស៊ីលីដាភីអិលស៊ីថ្លែងប្រាប់ អ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី២៤ តុលានេះថា នៅពេលអេស៊ីលីដាចូលភ្លាម យើងសង្កេតឃើញថា ដំណើរការនៃការទិញលក់ភាគហ៊ុន នៅក្នុងផ្សារមូលបត្រកម្ពុជា របស់វិនិយោគិនកាន់តែសកម្មក្នុងនោះជាង៩០ភាគរយ នៃវិនិយោគបានទិញលក់ភាគហ៊ុនរបស់ធនាគារអេស៊ីលីដា ហើយមកដល់ខែមិថុនា ក៏មានវិនិយោគប្រមាណ៩៥ភាគរយ ដែលបានទិញភាគហ៊ុនអេស៊ីលីដា ហើយមកដល់ពេលនេះ ក៏នៅត្រឹមប្រមាណ៣៥ភាគរយដែរ។

លោកស្រីបន្តថា“កាលពីចាប់ផ្ដើមបោះផ្សាយលក់ដំបូង តម្លៃភាគហ៊ុនបានកើនឡើ​​ងខ្ពស់ធៀបនឹងតម្លៃបោះផ្សាយដំបូង ក៏ប៉ុន្តែក្រោយមកក៏បានធ្លាក់ចុះបន្តិចវិញ តែមិនមែនធ្លាក់ចុះខ្លាំងនោះទេ គឺក្នុងកម្រិតតិចតួចប៉ុណ្ណោះ”។លោកស្រីនិយាយថា “វិនិយោ​គិន ដែលទិញភាគហ៊ុនក្នុងផ្សារមូលបត្រមូលបត្រកម្ពុជា ភាគច្រើនជារូបវ័ន្តបុគ្គល ដែលសំដៅទៅវិនិយោគិនផ្ទាល់ខ្លួន ដោយមិនមែនជានីតិបុគ្គលឡើយ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឈុន សម្បត្តិ អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា បានមានប្រសា​សន៍ថា មូលបត្រជាវិស័យថ្មីមួយនៅក្នុងវិស័យហិរញ្ញវត្ថុ ក៏ប៉ុន្តែទទួលបានការចាប់អារម្ម​ណ៍ច្រើនពីសំណាក់វិនិយោគិននៅក្នុងប្រទេសកម្ពុជា។ នៅពេលអេស៊ីលីដាបានចាប់ផ្ដើ​មបោះផ្សាយលក់ភាគហ៊ុននៅក្នុងផ្សារមូលបត្រ ក៏ឃើញថាសន្ទុះនៃការទិញលក់នៅក្នុងផ្សារក៏ចាប់ផ្ដើមកើនឡើងជាបន្តបន្ទាប់ផងដែរ។

លោកបណ្ឌិតអ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអិលស៊ី បានមានប្រសាសន៍ថា ទីផ្សារភាគហ៊ុនបច្នុប្បន្ន កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់សាធារណៈជន និងវិនិយោគិន។ ពិសេសជាងនេះ ធនាគារអេស៊ីលីដា ភីអិលស៊ី គឺជាក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុន នៅក្នុងទីផ្សារមូលបត្រកម្ពុជា ដែលផ្តល់ឱកាសចំណេញយ៉ាងច្រើនដល់វិនិយោគិនតាមរយៈការ វិនិយោគទៅលើភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបានដាក់លក់នៅលើផ្សារមូលបត្រកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here