រដ្ឋាភិបាលកម្ពុជាបង្ហាញ​ពី​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម

ដោយ: គង់ លាងហួរ
ភ្នំពេញ: សម្តេចតេជោនាយក​រដ្ឋមន្ត្រីនៃកម្ពុជាបាន​គូសបញ្ជាក់​ពី​យុទ្ធសាស្ត្រ​ថ្មី​របស់​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ដើម្បី​បង្កើត​ប៉ូលសេដ្ឋកិច្ច​ទី៥ នៅ​ភូមិភាគ​ឦសាន​នៃ​ប្រទេសកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវវិនិយោគលើការអភិវឌ្ឍពូជរុក្ខជាតិ និងពូជសត្វសុទ្ធ ដែលនឹងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ធន់នឹងការប្រែប្រួលអាកាសធាតុ សត្វល្អិត និងងមានផលិតភាពខ្ពស់ជាងមុន។

ដើម្បីជំរុញការផលិតពូជស្រូវផ្ការំដួលសុទ្ធបន្ថែមទៀតក្នុងបរិមាណដែលអាចឆ្លើយតបនឹងតម្រូវការទីផ្សារទាំងក្នុង និងក្រៅប្រទេស សម្តេចបានប្រគល់ម៉ាស៊ីនស្ទូងស្រូវចំនួន១០០គ្រឿងដល់សហគមន៍កសិកម្ម។ ផ្ការំដួលបានឈ្នះពានរង្វាន់ជាអង្ករល្អបំផុតរបស់ពិភពលោកប្រចាំឆ្នាំ២០២២ នៅសន្និសីទអង្ករពិភពលោកនៅថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប៉ូលសេដ្ឋកិច្ចទី៤ ដែលគ្របដណ្ដប់លើខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន នឹងត្រូវបង្កើតឡើងដើម្បីទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងបរទេស ឱ្យមកអភិវឌ្ឍផលិតកម្ម កែច្នៃ និងនាំចេញមិនត្រឹមតែផលិតផលកសិកម្ម និងត្រីរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវារីវប្បកម្ម និងបសុសត្វទៅកាន់ប្រទេសចិន និងទីផ្សារអន្តរជាតិផ្សេងៗទៀតផងដែរ។

ខណៈដែលរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាបនឹងនៅតែជាប៉ូលសេដ្ឋកិច្ចទី១ ទី២ និងទី៣រៀងៗគ្នា ប៉ូលសេដ្ឋកិច្ចទី៥នឹងត្រូវបានបង្កើតឡើងនៅភាគឦសាននៃប្រទេសកម្ពុជា ដែលគ្របដណ្តប់លើខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យមន្ត្រីជំនាញពន្លឿនការរៀបចំផែនការជ្រើសរើស និងចាត់តាំងមន្ត្រីកសិកម្ម ដើម្បីផ្តល់ជំនួយបច្ចេកទេសដល់កសិករនៅតាមភូមិឃុំនៅទូទាំងប្រទេសឲ្យបានគ្រប់គ្រាន់ ដោយមិនបង្អង់យូរផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here